កម្ទេចសំណល់គ្រាប់យុទ្ធភ័ណ្ឌមិនទាន់នៅឃុំមេទឹក

ចែករំលែក៖

ខេត្តពោធិ៍សាត់៖ អាជ្ញាធរមានសមត្ថកិច្ចស្រុកបាកាន បានប្រគល់កាកសំណល់គ្រាប់យុទ្ធភ័ណ្ឌមិនទាន់ផ្ទុះឲ្យមន្រ្តីជំនាញ (ហែលឡូត្រាស) ដើម្បីកម្ទេចចោល នៅឃុំមេទឹក ស្រុកបាកាន ។

ពិធីខាងលើធ្វើឡើងនារសៀល ថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០១៧ ត្រង់ចំណុចបឹងត្របែក ស្ថិតក្នុងភូមិសំរោងព្រៃខៀវ ឃុំមេទឹក ស្រុកបាកាន ខេត្តពោធិ៍សាត់ ។

អធិការនគរបាលស្រុកបាកាន លោកវរសេនីយ៍ត្រី នាង វុធ បានឲ្យដឹងថា គ្រាប់យុទ្ធភ័ណ្ឌមិនទាន់ផ្ទុះខាងលើមានចំនួន២គ្រាប់ ដែលប្រជាពលរដ្ឋប្រទះឃើញនាពេលកន្លងមក ហើយបានរាយការណ៍ប្រាប់មកអាជ្ញាធរមានសមត្ថតកិច្ចដើម្បីចាត់ចែងបន្ត ខណៈនោះសមត្ថ តកិច្ចយើងបានធ្វើការតាមលំដាប់លំដោយមកមន្រ្តីជំនាញ(ហែលឡូត្រាស់) ដើម្បីបន្តចាត់ចែងទៅតាមជំនាញបច្ចេកទេសរបស់ខ្លួន។

លោក អធិការនគរបាលស្រុកបាកានបានបន្តថា គ្រាប់យុទ្ធភ័ណ្ឌមិនទាន់ផ្ទុះទាំង ០២គ្រាប់ខាងលើ បើតាមការបញ្ជាក់ពីមន្រ្តីជំនាញលោក ទី តូនី ប្រធានក្រុមស្រាវជ្រាវ និងកម្ទេចប្រាប់ថា ១-ប្រភេទគ្រាប់ម៉ាក RGD 5 និង២-ប្រភេទគ្រាប់ ១១៥មីលីម៉ែត្រ។

លោកវរសេនីយ៍ត្រី នាង វុធ អធិការនគរបាលស្រុកបាកានបន្តទៀតថា គ្រាប់កាកសំណល់យុទ្ធភ័ណ្ឌមិនទាន់ទាំង២គ្រាប់ខាងលើនេះ ត្រូវបានកម្ទេចចោលនៅនឹងកន្លែងរួចរាល់ ប្រកបដោយជោគជ័យ និងមានប្រសិទ្ធភាព ខណៈដែលសំណល់ទាំងនេះមានគុណភាពចាស់មានផលលំបាកក្នុងការដឹកជញ្ជូនទៅអង្កភាព ៕  បឹុម ពិន

...

Pusat-1 (2) Pusat-1 (3) Pusat-1 (4)

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print