ឯកអគ្គរដ្ឋទូតអាមេរិកប្រចាំកម្ពុជា ជំរុញឲ្យអង្គការមូលនិធិកុមារកម្ពុជាបន្ដសហការឲ្យបានល្អជាមួយអាជ្ញាធរដើម្បីកសាងអនាគតគ្រួសារ និងសង្គម

ចែករំលែក៖

ភ្នំពេញ ៖ លោក វិល្លៀម អេហេដ ឯកអគ្គរដ្ឋទូត សហរដ្ឋអាមេរិកប្រចាំកម្ពុជា បានមានប្រសាសន៍ថា ៖ ដើម្បីនិរន្តរភាព នៃការអភិវឌ្ឍការ ងារកុមារនៅកម្ពុជា ទៅបានដោយរលូនតាមលទ្ធិប្រជាធិបតេយ្យ នោះ វាទាល់តែគ្រឹះស្ថានមធ្យមសិក្សា NEESON CRIPPS ដែលជាអង្គការមូលនិធិកុមារកម្ពុជាត្រូវតែសហការឲ្យបានល្អជាមួយអាជ្ញាធរ ដើម្បីកសាង អនាគតគ្រួសារ និងសង្គម។ ព្រោះថាការ ងារកុមារវាទាក់ ទងនឹងសហគមន៍ ពិ សេសអាជ្ញាធរនៅមូលដ្ឋាន ។

លោកវិល្លៀម អេហេដ បានបញ្ជាក់ បែបនេះខណៈដែលលោកចូលរួមជា អធិបតីភាពក្នុងពិធីជួបជុំជាមួយឪពុក ម្ដាយ សិស្សក្រីក្រ នៅ សហគមន៏ស្ទឹងមានជ័យ ដែលកំពុងសិក្សានៅអង្គការមូលនិធិកុ មារកម្ពុជា ស្ថិតនៅសង្កាត់ស្ទឹងមានជ័យ កាលពីព្រឹកថ្ងៃទី ២៤ កុម្ភៈ ឆ្នាំ២០១៧ ។

លោកស្កុត នីសិន ប្រធានអង្គការមូលនិធិកុមារកម្ពុជា បានបញ្ជាក់ថា បច្ចុប្បន្ន នេះអង្គការលោកកំពុងអំពាវនាវ ដល់កុមារ ក្រីក្រ ដែលគ្មានលទ្ធភាព ទៅបន្ដការសិក្សា នៅសាលារដ្ឋ ឲ្យចូលមកបន្ដការសិក្សានៅ ទីនេះ។ មិនតែប៉ុណ្ណោះ លោកនឹងខិតខំ ជម្លៀសកុមារឲ្យចេញពីតំបន់គំនរសំរាម ស្ទឹងមានជ័យ និងគំនរផ្សេងៗទៀត ឲ្យពួកគេចូលមកស្នាក់នៅសិក្សារៀនសូត្រនៅទីនេះ ក្នុងគោលបំណងតែមួយគត់ គឺលើក ស្ទួយអនាគតពួកគឲ្យេរួចចាកផុតពីភាព ល្ងុង ខ្លៅ។ លើកស្ទួយពួកគេឲ្យមាន លទ្ធភាព ទៅបន្ដការសិក្សានៅសាលារដ្ឋ កម្រិតវិទ្យាល័យ និងសាកលវិទ្យាល័យធំៗ របស់រដ្ឋ ។

លោកបន្ដថា អង្គការរបស់លោកកំពុង ចូលរួមអនុវត្ដនូវផែនការយុទ្ធសាសលុប បំបាត់អក្ខរកម្ម ឆ្នាំ២០១៧ ដល់២០២០ ជាមួយ រាជរដ្ឋាភិបាលនិងនៅតែបន្ដ ផ្ដល់ការលើកទឹកចិត្ដ ដល់កុមារក្រីក្រ ព្រោះថា កុមារជាទុំពាំងស្នងឫស្សីជា កម្លាំងដឹកនាំចរិយាធម៌សង្គមឆ្ពោះទៅរក ភាពរីក ចម្រើន ។ មិនតែប៉ុណ្ណោះ ការអប់រំទាំងអស់ក៏បាន ចូលរួមដើម្បីជាគុណប្រយោជន៍ដល់ការថែរក្សា ការពារ សេចក្តីសុខសន្តិភាព ស្ថិរ ថេរភាព សាមគ្គីភាព ក្តីសង្ឃឹមលើក ស្ទួយ ការកសាងជាតិឆ្ពោះទៅរកសេចក្តីថ្កុំថ្កើង រុងរឿងសម្បូរសប្បាយផងដែរ។
លោក វីល្លៀម អេហេដ ឯកអគ្គរដ្ឋទូត អាមេរិកប្រចាំនៅកម្ពុជា បានបញ្ជាក់ថា អង្គ ការមូលនិធិកុមារកម្ពុជា ត្រូវបន្ដសហការ ជាមួយក្រសួងអប់រំ ដើម្បរួមគ្នាគាំទ្រជំរុញមិនឲ្យមាននរណាម្នាក់នៅក្រៅសេវាអប់រំ និងត្រូវបណ្ដុះបណ្ដាលយុវជនជំនាន់ ក្រោយឲ្យក្លាយជាធនធានមនុស្សដែល មានសមត្ថភាព និងជំនាញ ខ្ពស់ គ្រប់ៗ គ្នាប្រកបដោយសក្ដានុពលសម្រាប់ ពេល អនាគត ។

លោកក៏បាន អំពាវនាវឲ្យអង្គការ ត្រូវ ពង្រឹងគុណភាពវិស័យអប់រំ គឺត្រូវផ្សារភ្ជាប់ ជាមួយវិស័យរដ្ឋនិងឯកជនផងដែរ។ ត្រូវបន្ដបើកទីផ្សារទូលាយលើវិស័យអប់រំនេះ ក៏ដើម្បី លើកកម្ពស់គុណភាពចំណេះដឹង និងធនធានមនុស្សប្រកបដោយវិជ្ជាជីវៈ ។
លោក ពេជ្រ កែវមុនី អភិបាលខណ្ឌ មានជ័យ បាន បញ្ជាក់ដែរថា លោកនឹង ខិតខំបន្ដសហការឲ្យកាន់តែល្អជាមួយ អង្គការមូលនិធិកុមារកម្ពុជា រវាងអាជ្ញាធ រនៅមូលដ្ឋាន ពិសេសចូលរួមចុះផ្សព្វ ផ្សាយ ដល់អាណាព្យាលសិស្សឲ្យយល់ ដឹងពីសារៈប្រយោជន៏នៃការសិក្សា មាន ចំណេះវិជ្ជា គឺនាំមកនូវអនាគតល្អ ។

លោកបន្ដថា ចាប់តាំងពីអង្គការនេះ បានកកើតរយៈពេលជាង ១២ឆ្នាំនៅក្បែរ គំនរសំរាមស្ទឹងមានជ័យនេះមក មាន កុមារជាច្រើនបានចូលសិក្សារៀនសូត្រ និង ទទួលបានការចេះដឹងច្រើនខ្លះបានទៅបន្ដការសិក្សានៅ សកលវិទ្យា ល័យ សាលារដ្ឋ និងមហាវិទ្យាល័យ ជាច្រើនទៀតផងដែរ។ ទន្ទឹមនិងនេះ លោកក៏បានអំពាវនាវទៅ ក្រសួងអប់រំក៏ដូចក្មួយៗប្អូនៗ យុវជនយើង ត្រូវបន្ដរួមគ្នាដើម្បីបន្ដចាប់ដៃគូរ អប់រំកុមារ តូចៗ ឲ្យពួកគេមានចំណេះដឹងខ្ពង់ខ្ពស់រស់ នៅក្នុងសហគមន៍ប្រកបដោយសុខសាន្ត៕ ហេង សូរិយា

...

nkd-1 (1) nkd-1 (2) nkd-1 (3) nkd-1 (4)

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print