លោក វ៉ាត់ ចំរើន ៖ គុនល្បុក្កតោកម្ពុជាគ្រោងចុះបញ្ជីបេតិកភណ្ឌអរូបីនៅអង្គការយូណេស្កូ

ចែករំលែក៖

ភ្នំពេញ៖ ក្រោយពីបរាជ័យក្នុងការស្នើសុំចុះបញ្ជីក្បាច់គុនល្បុក្កតោកម្ពុជានៅអង្គការបេតិកភណ្ឌអន្តរជាតិ (UNESSCO) លើកទី១ដោយសារការរៀបចំពុំទាន់សមស្របតាមលក្ខណៈវិនិច្ឆ័យនោះអង្គការនេះក៏តម្រូវឲ្យកម្ពុជាយកមកសិក្សាចងក្រងបោះពុម្ពសៀវភៅក្បាច់គុនល្បុក្កតោឡើង វិញចាំស្នើសុំចុះបញ្ជីម្តងទៀត ។

លោក វ៉ាត់ ចំរើន អនុរដ្ឋលេខាធិការ ក្រសួងទេសចរណ៍ និងជាប្រធានសហព័ន្ធកីឡាល្បុក្កតោកម្ពុជាមានប្រសាសន៍ថាស្ថាប័នពាក់ព័ន្ធរបស់កម្ពុជាគ្រោងដាក់ក្បាច់គុនល្បុក្កតោដែលកេរជាមរតកវប្បធម៌ខ្មែរ ទៅអង្គការអន្តរជាតិ UNESSCO ដើម្បីសុំចុះបញ្ជីបេតិកភណ្ឌអរូបីនៃមនុស្សជាតិសាជាថ្មីនាខែមីនា ឆ្នាំ២០១៧នេះ បន្ទាប់ការ ស្នើសុំម្តងកាលពីឆ្នាំ២០១៦ កន្លងទៅមិនទាន់មានលក្ខណសម្បត្តិគ្រប់គ្រាន់ដែល តម្រូវឲ្យបំពេញបន្ថែមនោះ ។

លោក វ៉ាត់ ចំរើន ប្រធានសហព័ន្ធនេះបានបន្តថាដោយសារក្បាច់គុនល្បុក្កតោ ជាកេរមរតកវប្បធម៌របស់កម្ពុជាដែលបុព្វបុរសខ្មែរគ្រប់ជំនាន់ថែរក្សានិងអភិវឌ្ឍបានយ៉ាងល្អ ទើបកូនខ្មែរនាបច្ចុប្បន្នខិតខំយ៉ាងខ្លាំងក្នុងការអភិរក្សនិងបន្តអភិវឌ្ឍបន្ថែមទៀតដើម្បីញ្រ្ជាបដួងព្រឹលឹងវប្បធម៌ខ្មែរផ្នែកក្បាច់គុនជំនាញនេះឲ្យចូលជ្រួតជ្រាបទៅក្នុងឈាមនិងបេះដូងរបស់កូនខ្មែរគ្រប់ៗរូប។ ពិសេសក្បាច់គុនល្បុក្កតោនេះ ត្រូវ បានអភិវឌ្ឍខ្លួនទៅកាន់ពិភពលោកតាម រយៈការបង្កើតក្លិបហ្វឹកហាត់នៅបណ្តា ប្រទេសនានាដូចជាសហគមន៍អឺរ៉ុប, ប្រទេស បារំាង, អៀរឡង់ និងទ្វីបអាស៊ី មាននៅ អូស្រ្តាលី អុីរ៉ង់ និងក្លិបច្រើន នៅសហរដ្ឋ អាមេរិក ។

លោកបានអះអាងថា ក្បាច់គុនល្បុក្ក តោកកើតឡើងរាប់ពាន់ឆ្នាំមកហើយជាមួយនឹងការកកើតទឹកដីនៃនគរខ្មែរតាំងពី សម័យបុរាណនៅសតវត្សទី៧ក្បាច់គុន ល្បុក្កតោត្រូវបានចារិកទុកនៅលើជញ្ជាំង ប្រាសាទបុរាណនានា របស់ប្រជាជនខ្មែរ។ ជាគោលការណ៍នាពេលខាងមុខក្បាច់គុនល្បុក្កតោនឹងធ្វើសកម្មភាពឲ្យបានកាន់តែផុសផុលឡើងនៅតាមសាលារៀនរបស់ រដ្ឋនិងឯកជនទូទាំងប្រទេស ពិសេស នៅតាមវត្តអារាមជាង១ម៉ឺនវត្ត ដោយក្បាច់ គុនល្បុក្កតោមានលក្ខណៈពិសេសក្នុងការអប់រំផ្លូវចិត្តតាំងសមាធិការបួងសួងសុំ សេចក្តីសុខជាដើម ។

លោកបានបញ្ជាក់ថា ក្បាច់គុនល្បុក្ក តោនឹងដាក់បញ្ចូលក្នុងព្រឹត្តិការណ៍កីឡាស៊ីហ្គេមលើកទី៣២ឆ្នាំ២០២៣ដែលព្រះរាជាណាចក្រកម្ពុជាធ្វើជាម្ចាស់ផ្ទះ។ ដើម្បីរក្សាបាននូវតម្លៃមរតកវប្បធម៌ជាតិខ្មែរ ស្ថាប័នជាតិដែលពាក់ព័ន្ធគ្រោងស្នើចុះ បញ្ជីនៅអង្គការយូណេស្កូដើម្បីទុកជាសម្បត្តិបេតិកភណ្ឌអរូបីនៃមនុស្សជាតិជាថ្មីម្តងទៀតនាចុងខែមីនាខាងមុខនេះ ។

សមិទ្ធផលថ្មីរបស់ក្បាច់គុនល្បុក្កតោ គឺសៀវភៅដែលចងក្រងជាង១០ឆ្នាំមក ហើយ ដោយលោកតាក្រមាមាស សាន គឹមស៊ាន ត្រូវបានសហព័ន្ធកីឡាល្បុក្កតោកម្ពុជាបោះពុម្ពសៀវភៅក្បាច់គុនល្បុក្កតោនេះចំនួន៣០០០ក្បាច់ដើម្បីដាក់លក់ក្នុងគោលបំណងផ្សព្វផ្សាយ ៕
សារីម

...

sarim (1) sarim (2) sarim (3)

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print