បុរសជាអ្នកចាក់ត្រីម្នាក់​​ ត្រូវបានគេប្រទះឃើញដេកស្លាប់នៅប្រឡាយទឹក

ចែករំលែក៖

ខេត្តកណ្តាល ៖ មានការភ្ញាក់ផ្អើមមួយបានកើតឡើង បន្ទាប់ពីគេប្រទះឃើញបុរសម្នាក់ដេកស្លាប់នៅចំណុចវាលស្រែក្បែរប្រឡាយទឹក ខាងជើងភូមិត្រពាំងរការ ឃុំក្រាំងម្កាក់ ស្រុកអង្គស្នួលខេត្តកណ្តាល កាលពីវេលាម៉ោង៥និង៣០នាទី ថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០១៧ ។

សមត្ថកិច្ចបានឲ្យដឹងថា ជនរងគ្រោះ ឈ្មោះ វី បូរិន ភេទប្រុស អាយុ២៧ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មកររោងចក្រ និងមានទីលំនៅភូមិខ្ចៅ សង្កាត់បឹង ធំ ខណ្ឌពោធី៍សែនជ័យ រាជធានីភ្នំពេញ ។

តាមការអះអាងពីប្រជាពលរដ្ឋម្នាក់ដែលបានប្រទះឃើញសពបុរសខាងលើឲ្យដឹងថា នៅវេលាខាងលើ គាត់បានឃើញមនុស្សដេកស្លាប់ផ្កាប់មុខលើស្រែមានទឹក មានទ្រុងដាក់ត្រីជាប់លើក មានស្នរចាក់ត្រី និងក្បាលពិលមួយនៅជិតខ្លួនសព បន្ទាប់មកក៏បានទៅរាយការប្រាប់មេភូមិ ទទួលពត៌មាន  មេភូមិបានទូរស័ព្ទរាយការមកនគរបាលប៉ុស្តិ៍ ។

តាមការសន្និដ្ឋានផ្នែកជំនាញ និងលោកគ្រូពេទ្យឃើញថា សពពុំមានឃើញស្លាកស្នាមអ្វីឡើយ ជនរងគ្រោះស្លាប់ដោយសារខ្យល់គ មិនពាក់ព័ន្ធឃាតកម្មអ្វីឡើយ ។ សពត្រូវបានក្រុមគ្រួសារទទួលយកទៅធ្វើបុណ្យតាមប្រពៃណី ៕  ស្អាងជ័យ

...

Kandal-1 (1) Kandal-1 (2)

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print