​លោក ហង់ ជួនណារ៉ុន និងភរិយាធ្វើតេស្តជាប់ខ្សែក្រវាត់ខ្មៅការ៉ាតេដូ

ចែករំលែក៖

ភ្នំពេញ៖ លោក ហង់ ជួនណារ៉ុន រដ្ឋ មន្រ្តីក្រសួងអប់រំ យុវជន និងកីឡាត្រូវបានដំឡើងកាំខ្សែក្រវាត់ខ្មៅការ៉ាតតេដូវ៉ាដូរីយូ៣ដាន់ និងភរិយារបស់លោកទទួលបានខ្សែក្រវាត់ខ្មៅ១ដាន់ពីលោក ឡាច ចាន់ សុវណ្ណ ប្រធានសមាគមកីឡាការ៉ាតតេដូវ៉ាដូរីយូ បន្ទាប់ពីបានហ្វឹកហាត់យ៉ាងយកចិត្តទុកដាក់អស់រយៈពេលជាង៣ឆ្នាំ។ ការ ដំឡើងដាន់ខ្សែក្រវាត់នេះបានធ្វើឡើង នៅអគារមជ្ឈមណ្ឌលប្រយុទ្ធកីឡាការ៉ាតតេដូវ៉ាដូរីយូកម្ពុជា-ជប៉ុន កាលពីព្រឹកថៃ្ង ២៥ ខែកុម្ភៈ ឆ្នាំ២០១៧កន្លងទៅ ។

លោក ឡាច ចាន់សុវណ្ណ បានឲ្យដឹងថា ខ្សែក្រវាត់ខ្មៅ៣ដាន់ដែលបានប្រគល់ជូន ជូនលោករដ្ឋមន្រ្តី ក្រសួងអប់រំ យុវជន និងកីឡានិងខ្សែក្រវាត់ខ្មៅ១ដាន់ជូនលោក ស្រីដែលជាភរិយារបស់លោករដ្ឋមន្ត្រីនេះ គឺបានធ្វើទៅតាមលក្ខខណ្ឌច្បាប់របស់ សហព័ន្ធកីឡាការ៉ាតតេដូពិភពលោកដែលបានកំណត់ក្នុងការដំឡើងខ្សែក្រវាត់ ។

សូមបញ្ជាក់ថា លោក ហង់ ជួនណារ៉ុន រដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និងកីឡា និង ភរិយាបានចូលហ្វឹកហាត់កីឡាការ៉ាតតេដូវ៉ាដូរីយូចាប់តាំងពីខែមេសា ឆ្នាំ២០១៤ មកម្លេ៉ះហើយនៅខែកុម្ភៈ ឆ្នាំ២០១៥លោក រដ្ឋមន្ត្រីបានប្រឡងជាប់ខ្សែក្រវាត់ខ្មៅ១ដាន់ រហូតដល់ខែកុម្ភៈ ឆ្នាំ២០១៦ លោករដ្ឋ មន្ត្រីបានប្រឡងជាប់ឡើងកាំខ្សែក្រវាត់ខ្មៅ២ដាន់និងនៅថៃ្ងទី២៥ ខែកុម្ភៈ ឆ្នាំ ២០១៧ លោករដ្ឋមន្ត្រីបានប្រឡងធ្វើតេស្តជាប់ឡើងកាំខ្សែក្រវាត់ខ្មៅ៣ដាន់ ។ ចំណែកលោកស្រីដែលជាភរិយារបស់ លោក ហង់ ជួនណារ៉ុន ក៏ទទួលបានខ្សែ ក្រវាត់ខ្មៅ១ដាន់ផងដែរ ព្រោះតែការយឺតយ៉ាវដោយសារបញ្ហាសុខភាពរបស់លោកស្រី ៕ សារីម

...

sarim (3) sarim (4) sarim (2) sarim (1)

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print