សម្តេចតេជោ ហ៊ុន សែន អញ្ជើញជួបនាយកធនាគារជប៉ុន MIZUHO ប្រចាំតំបន់អាស៊ី និងអូសេអានី

ចែករំលែក៖

ភ្នំពេញ៖ នៅវិមានសន្តិភាព រសៀលថ្ងៃទី២៧ ខែ កុម្ភៈ ឆ្នាំ ២០១៧នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតអោយលោក Imai Seiji នាយកប្រតិបត្តិនៃធនាគារ MIZUHO ប្រចាំតំបន់អាស៊ី និងអូសេអានី ចូលជួបសំដែងការគួរសម និងពិភាក្សាការងារ។

លោក Imai Seiji អរគុណ សម្តេចតេជោនាយករដ្ឋមន្ត្រី ដែលបានផ្តល់ពេលវេលា និងកិត្តិយសអោយក្រុមការងារលោកបានចូលជួបពិភាក្សាការងារវិនិយោគ។ ទន្ទឹមនឹងនេះ លោកនាយកបានកោតសរសើរ សម្តេចតេជោ ដែលបានខិតខំដឹកនាំប្រទេសកម្ពុជារហូតមានការរីកចម្រើនមកទល់សព្វថ្ងៃ។ ធនាគារ MIZUHO គឺជាធនាគារខ្នាតធំជប៉ុនលើកទី១ មកកាន់កម្ពុជាដែលមានសាខានៅក្នុងប្រទេសចំនួន៣០។ តាមរយៈធនាគារនេះ គឺនឹងសម្រួលដល់ការផ្តល់សេវាហិរញ្ញវត្ថុទៅដល់អ្នកវិនិយោគទាំងជនជាតិជប៉ុន កម្ពុជា និងអ្នកវិនិយោគដទៃទៀតដែលមកបណ្តាក់ទុននៅក្នុងប្រទេសយើងឱ្យកាន់តែងាយស្រួលឡើងថែមទៀត។ ទន្ទឹមនឹងនេះ វត្តមានធនាគារ MIZUHO នឹងនាំមកនូវអ្នកវិនិយោគជប៉ុនជាច្រើនមកកម្ពុជានៅពេលអនាគតខាងមុខនេះ។ លោកនាយកក៏បានថ្លែងអំណរគុណ សម្តេចតេជោ ធនាគារជាតិកម្ពុជា និងក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាដែលបានគាំទ្រ និងជំរុញដល់ការវិនិយោគរបស់ធនាគារលោកនៅកម្ពុជា។

សម្តេចតេជោ ហ៊ុន សែន ក៏បានថ្លែងអំណរគុណចំពោះរដ្ឋាភិបាល និងប្រជាជនជប៉ុនដែលជួយកម្ពុជាកន្លងមក រួមទាំងការនាំមកនូវសុខសន្តិភាព ការគៀងគរជំនួយ និងការផ្តល់នូវថវិកាជំនួយឥតសំណងចូលរួមស្តារ កសាង និងអភិវឌ្ឍន៍ប្រទេស ហើយក្នុងពេលនេះទៀតសោត គឺកំពុងតែជួយទាក់ទាញ និងជំរុញអ្នកវិនិយោគជប៉ុនមកកាន់កម្ពុជាកាន់តែច្រើនឡើងថែមទៀតផង។

សម្តេចតេជោ បានបញ្ជាក់ផងដែរថា ឆ្នាំ២០១៦ កន្លងទៅនេះ គឺមានក្រុមហ៊ុនអាកាសចរណ៍ជប៉ុនខ្នាតធំ Anna Air ដែលបានមកវិនិយោគនៅកម្ពុជា ហើយនៅឆ្នាំ ២០១៧ នេះ គឺមានធនាគារខ្នាតធំជប៉ុន MIZOHO មកកម្ពុជាទៀត។ ទាំងនេះ បញ្ជាក់ប្រាប់ដល់អ្នកវិនិយោគជប៉ុនអោយមានភាពកក់ក្តៅ និងជំនឿទុកចិត្តក្នុងការវិនិយោគនៅកម្ពុជា។

សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី បានជូនពរឱ្យធនាគារ MIZUHO ទទួលបានជោគជ័យក្នុងការបណ្តាក់ទុននៅកម្ពុជា នឹងសង្ឃឹមយ៉ាងមុតមាំថា ធនាគារនេះនឹងជួយទាក់ទាញអ្នកវិនិយោគទុនជប៉ុនកាន់តែច្រើនថែមទៀតមកបណ្តាក់ទុនធ្វើអាជីវកម្ម និងវិនិយោគនៅក្នុងប្រទេសកម្ពុជា៕

...

IMG_6441 IMG_6442 IMG_6443 IMG_6444 IMG_6445 IMG_6446 IMG_6447 IMG_6448 IMG_6449

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print