លោក Andries Jonkerបានលាលែងចេញពីតំណែងអ្នកចាត់ការទូទៅសាលា បាល់ទាត់ក្លិបកាំភ្លើងធំArsenalនៅអង់គ្លេស មកកាន់តំណែងជាគ្រូបង្វឹកក្រុមWolfsburg នៅអាល្លឺម៉ង់វិញ។
កាលពី៣ឆ្នាំមុនលោកគ្រូបង្វឹកសញ្ជាតិហុល្លង់ Andries Jonker បានចាកចេញ ពីក្រុម Wolfsburg ក្នុងនាមជាជំនួយការគ្រូ បង្វឹក ហើយពេលនេះគាត់បានវិលត្រឡប់មកវិញក្នុងនាមជាគ្រូបង្វឹកក្រុមឈុតធំវិញ បន្ទាប់ពីលោកValerien Ismael ត្រូវបាន បណ្តេញចេញពីតំណែង ។
លោកAndries Jonker ដែលមានវ័យ ៥៤ឆ្នាំបានក្លាយទៅជាគ្រូបង្វឹកទី១ក្នុងរដូវកាលនេះរបស់ក្លិបWolfsburg ហើយគាត់ បានជ្រើសរើសលោក Freddie Ljungberg អតីតតខ្សែប្រយុទ្ធក្លិប Arsenal មកធ្វើជា ជំនួយការ។
គួររំលឹកថា ក្រុមWolfsburg ទើបតែ បណ្តេញលោក Valerien Ismael ចេញពី តំណែងគ្រូបង្វឹកក្រោយប្រកួតចាញ់ក្រុម Werder Bremen ដោយលទ្ធផល 2-1 នៅ ក្នុងទឹកដីរបស់ខ្លួន ៕ ដេវីត
...