មន្ត្រីស្ថានទូតកូរ៉េខាងជើង៖ គីម ជុងណាម ស្លាប់ដោយជំងឺគាំងបេះដូង

ចែករំលែក៖

មន្ត្រីកូរ៉េខាងជើងមួយរូបបានបញ្ជាក់ថា លោក គីម ជុងណាម ស្លាប់ដោយសារតែជំងឺគាំងបេះដូងលើសឈាម និងទឹក នោមផ្អែម។
អតីតអគ្គរដ្ឋទូតរងរបស់កូរ៉េខាងជើងប្រចាំនៅអង្គការសហប្រជាជាតិលោក Ri Tong Il បានច្រានចោលព័ត៌មានថាលោក គីម ជុងណាម ស្លាប់ដោយសារសារធាតុ VX ដែលជាជាតិពុលសម្រាប់ផលិតអាវុធគីមីត្រូវបានអន្តរជាតិហាមឃាត់។ លោក បញ្ជាក់ថា លោក គីម ជុងណាម ស្លាប់ ដោយសារតែជំងឺបេះដូង និងលើសឈាម។

វិវាទជុំវិញការស្លាប់របស់លោក គីម ជុង ណាម បានធ្វើឲ្យទំនាក់ទំនងរវាងកូរ៉េខាងជើងនឹងម៉ាឡេស៊ីប្រឈមមុខតានតឹងដាក់គ្នាក្រោយពេលកូរ៉េខាងជើងស្នើឲ្យប្រគល់សាកសពលោក គីម ជុងណាម ទៅឲ្យស្ថាន ទូតកូរ៉េខាងជើងដោយមិនចាំបាច់ត្រួតពិនិត្យ សាកសពឡើយប៉ុន្តែភាគីម៉ាឡេស៊ីមិន យល់ព្រមក៏ពិនិត្យរកឃើញសារធាតុគីមីត្រូវបានប្រើប្រាស់នៅក្នុងការធ្វើឃាតលោក គីម ជុងណាម។

មន្ត្រីម៉ាឡេស៊ីបានបញ្ជាក់ថា លោក គីម ជុងណាម ត្រូវបានស្ត្រី២នាក់ មកពី ក្រោយយកកន្សែងមានជាតិគីមី VX ខ្ទប់ ច្រមុះ និងមាត់នៅក្នុងអាកាសយានដ្ឋាន អន្តរជាតិគូឡាឡាំពួរកាលពីថ្ងៃទី១៣ ខែ កុម្ភៈ បណ្តាលឲ្យស្លាប់ក្រោយរយៈពេល ២ម៉ោង បញ្ជូនទៅមន្ទីរពេទ្យមិនទាន់ពេលវេលាឡើយ។

ស្ត្រី២នាក់ដែលជាប់ពាក់ព័ន្ធនឹងការស្លាប់នោះមានឈ្មោះ Siti Aisyah អាយុ ២៥ឆ្នាំ ជនជាតិឥណ្ឌូនេស៊ី និងម្នាក់ទៀត ឈ្មោះ Doan Thi Huong អាយុ២៨ឆ្នាំ ជនជាតិវៀតណាម ត្រូវបានចាប់ខ្លួន ហើយតុលាការម៉ាឡេសុីបានចោទប្រកាន់ទោសពីបទប៉ុនប៉ងមនុស្សឃាតនៅក្នុង ការកាត់ក្តីកាលពីថ្ងៃទី១ ខែមីនា។ ប្រសិនបើត្រូវផ្តន្ទាទោសនោះស្ត្រីទាំង២នាក់ខាងលើត្រូវប្រហារជីវិត។

ប៉ុន្តែស្ត្រីទាំង២នាក់ខាងលើបានបញ្ជាក់ ថា ពួកគេត្រូវបានគេបោកប្រាស់ឲ្យចូលរួមលេងហ្គេមនៅក្នុងកម្មវិធីទូរទស្សន៍មួយ ស្តី ពីភាពចៃដន្យ ភ្ញាក់ផ្អើលតែមិនគ្រោះថ្នាក់ដល់អ្នកដទៃឡើយ។ ស្ត្រីទាំង២នាក់ខាងលើត្រូវបានគេផ្តល់ប្រាក់ម្នាក់៩០ដុល្លារ ជាថ្លៃសម្រាប់លេងហ្គេមខាងលើ។ បើស្ត្រី ទាំង២នាក់ដឹងថា ជាការសម្លាប់មនុស្សនោះមិនមែនយកថ្លៃ៩០ដុល្លារ ទៅប្រថុយ នឹងគ្រោះថ្នាក់នោះដែរ។

កាលពីថ្ងៃទី២ ខែមីនា លោក Ri Tong Il បានបញ្ជាក់ប្រាប់អ្នកសារព័ត៌មាននៅ មុខស្ថានទូតកូរ៉េខាងជើងប្រចាំនៅម៉ាឡេស៊ីថា ទីក្រុងព្យុងយ៉ាងក៏មិនយល់ថា ហេតុអ្វីបានជាស្ត្រីទាំង២នាក់ខាងលើប្រើប្រាស់ជាតិពុល VX ទៅសម្លាប់លោក គីម ជុង ណាម នោះដែរដោយអ្នកទាំង២មិនត្រូវ ជាតិពុលនោះ ក៏ដូចជាអ្នកដែលនៅជិត ខាងក្នុងអាកាសយានដ្ឋាន។

ចំណុចទាំងនោះទើបកូរ៉េខាងជើង បញ្ជាក់ថា មូលហេតុនៃការស្លាប់ខាងលើ គឺដោយសារតែជំងឺគាំងបេះដូច និងលើស ឈាម។

ពាក់ព័ន្ធនឹងករណីឃាតកម្មទៅលើ លោក គីម ជុងណាម នៅលើទឹកដីម៉ាឡេស៊ី រដ្ឋាភិបាលទីក្រុងគូឡាឡាំពួរក៏បានសម្រេចលុបទិដ្ឋាការសម្រាប់ពលរដ្ឋកូរ៉េខាងជើងចូលមកទឹកដីម៉ាឡេស៊ីផងដែរ។ ពេលនេះ បើពលរដ្ឋកូរ៉េខាងជើង ចង់ចូលម៉ាឡេស៊ីនោះគឺត្រូវតែសុំច្បាប់ជាមុននៅស្ថានទូត៕

Korean

...

ប្រែសម្រួល៖ ម៉ែវ សាធី

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print