ខេត្តបាត់ដំបង៖ សមត្ថកិច្ចទាំង២ប្រភេទ អាវុធហត្ថ និងនគរបាល ខេត្តបាត់ដំបង កំពុងបើកធ្វើការស្រាវជ្រាវស៊ើបអង្កេតស្វែងរកចាប់ខ្លួនបុរសសង្ស័យជាឃាតករម្នាក់ជាមុខសញ្ញាប្រើប្រាស់គ្រឿងញៀនដែលបានធ្វើសកម្មភាពយ៉ាងព្រៃផ្សៃយកដុំថ្មវាយសម្លាប់ទារិកាម្នាក់អាយុ១ខែ និងបានវាយម្តាយក្មេងរងគ្រោះរួមនិងមនុស្សក្មេងចាស់បណ្តាលឱ្យរងរបួសសរុប៤នាក់ថែមទៀត ហើយជនសង្ស័យបានរត់គេចខ្លួនបាត់។ក្រោយពី ធ្វើសកម្មភាពដែលជនសង្ស័យបានចូលធ្វើសកម្មភាពចាប់រំលោភក្មេងស្រីអាយុ១១ឆ្នាំដែលជាបងស្រីទារិការងគ្រោះនោះ។ហេតុការណ៍កើតឡើងកាលពីវេលាម៉ោង៨និង១០នាទីយប់ថ្ងៃទី២ ខែមីនា ឆ្នាំ២០១៧ នៅចំណុចភូមិគីឡូ១៣ ឃុំសន្តិភាព ស្រុកសំពៅលូនខេត្តបាត់ដំបង។
លោក លី រុំ អធិការរងទទួលការងារព្រហ្មទណ្ឌ នៃអធិការដ្ឋាននគរបាលស្រុកសំពៅលូន ប្រាប់ឱ្យដឹងថា មុនពេលកើតហេតុក្រុមគ្រួសារជនរងគ្រោះដែលមានម្តាយនិងកូនតូចប្រុសស្រីៗ៤នាក់បាននៅនិងផ្ទះដោយ កូនតូចៗ២នាក់បានដេកក្នុងមុងនៅលើផ្ទះ ដោយឡែកម្តាយ និងកូនស្រីច្បង់ម្នាក់ទៀតអាយុ១១ឆ្នាំ បាននៅនិងផ្ទះនោះដែរ។ចំណែកប្តីវិញបានទៅស៊ីឈ្នួលធ្វើជាកម្មករនៅខេត្តពោធិ៍សាត់។ លុះបន្ទាប់មកកូនស្រីច្បងមានឈ្មោះសួន ស្បៃ អាយុ១១ឆ្នាំ បានទៅងូតទឹកនៅក្នុងបន្ទប់ទឹកដីអ្នកភូមិនៅក្បែរផ្ទះជនសង្ស័ ឈ្មោះ ហុង ពិសី អាយុ៣៣ឆ្នាំ ដែលត្រូវជាប់និងសាច់ញាតិនិងជនរងគ្រោះស្ថិតនៅភូមិឃុំកើតហេតុខាងលើ។
ឃើញបែបនោះ ជនសង្ស័យ បានចូលទៅធ្វើសកម្មភាពខ្ទប់មាត់ ដើម្បីចាប់រំលោភ ទៅលើក្មេងស្រីកូនច្បងរូបនោះ នៅក្នុងបន្ទប់ទឹក ។ ប៉ុន្តែចាប់រំលោភមិនបានសម្រេច ក្មេងស្រីរងគ្រោះបានរើបំរ៉ាស់រត់គេចខ្លួនដល់ផ្ទះ ហើយនាងបានប្រាប់ម្តាយពីសកម្មភាពរបស់ជនសង្ស័យមកលើរូបនាង។ ម្តាយក្មេងរងគ្រោះក៏បានដឹកដៃកូនស្រីទៅសួរនាំស្រាប់តែជនសង្ស័យបានយកដុំថ្មវាយទាំងម្តាយនិងកូនស្រីច្បងបណ្តាលឱ្យរងរបួស។ បន្ទាប់មកជនរងគ្រោះជាម្តាយដែលមានឈ្មោះ ប្រាក ផល្លា អាយុ០ឆ្នាំ និងកូនស្រីច្បងបានរត់ទៅឱ្យអ្នកភូមិជួយ។
នៅពេលនោះអ្នកភូមិម្នាក់ឈ្មោះ ស្ងួន សុង ភេទប្រុស អាយុ៤៧ឆ្នាំ បានមកសួរនាំជនសង្ស័យឈ្មោះ ហុង ពិសី ។ ភ្លាមនោះជនសង្ស័យ ក៏បានយកដុំថ្មវាយទៅលើអ្នកទាំង៣នាក់ បណ្តាលឱ្យរងបួសថែមទៀត ។ ពួកគេក៏នាំគ្នារត់គេចមកឈរនៅលើថ្នល់ជាតិដើម្បីឱ្យអ្នកភូមិជួយ។ ក្រោយពីជនសង្ស័យធ្វើសកម្មភាពវាយទៅលើពួកគេទាំង៣នាក់នោះហើយ ស្រាប់តែជនសង្ស័យក៏បានឡើងទៅលើផ្ទះជនរងគ្រោះ ហើយយកដុំថ្មវាយទៅលើកូនស្រ្តីរងគ្រោះ ឈ្មោះ សួន ធីត ភេទប្រុស អាយុ៤ឆ្នាំ រងរបួសធ្ងន់ និងទារិកាអាយុ១ខែម្នាក់ទៀត ដែលពួកគេទាំង២នាក់ដេកនៅលើផ្ទះបណ្តាលស្លាប់នៅលើគ្រែ ហើយជនសង្ស័យក៏បានរត់គេចខ្លួនបាត់ ។
លោកអធិការរងបានបញ្ជាក់ឱ្យដឹងទៀតថា នៅពេលជនសង្ស័យទៅធ្វើសកម្មភាពវាយកូនតូចៗទាំង២នាក់ នៅលើផ្ទះស្លាប់ និងរបួស។ ម្តាយដែលជាស្រ្តីរងគ្រោះមិនបានចាប់អារម្មណ៍ថា ជនសង្ស័យ បានទៅវាយសម្លាប់កូនកំពុងដេកនៅលើផ្ទះនោះទេ។ លុះបន្ទាប់មកម្តាយ និងអ្នកភូមិក៏នាំគ្នាឆោឡោរត់មកមើលកូនទាំង២នាក់នៅលើផ្ទះ ក៏ស្រាប់តែឃើញកូនស្រីតូចអាយ១ខែបានស្លាប់ ទៅហើយចំណែកកូនប្រុសអាយុ៤ខែរងរបួសធ្ងន់។ អ្នករងរបួស៤នាក់ ក៏ត្រូវអ្នកភូមិដឹកបញ្ជូនយកទៅព្យាបាលរបួសនៅមន្ទីរពេទ្យបង្អែកស្រុកសំពៅលូនតែម្តង។
ក្រោយពីកើតហេតុនោះ ភ្លាមកម្លាំងសមត្ថកិច្ចបានចុះទៅដល់ទីកើតហេតុ ហើយបានដាក់ពង្រាយកម្លាំងតាមរកចាប់ខ្លួនជនសង្ស័យ ក៏ប៉ុន្តែយឺតពេលទៅហើយ ជនសង្ស័យបានរត់គេចខ្លួនដោយសុវត្ថិភាពបាត់ទៅហើយ៕ សំ វិច្ឆិកា