ពលរដ្ឋនៅភូមិរវាងឃុំរលួសមានជ័យ ក្តៅក្រហាយនឹងអ្នកកាប់បំផ្លាញដើមទ្រៀកដែលធ្វើឲ្យទឹកអូរស្អុយ

ចែករំលែក៖

ខេត្តក្រចេះ ៖ ដើមទ្រៀកជាដើមឈើ ដ៏កម្រហើយក៏ជិតដាច់ពូជដែលវាជាប្រភេទរុក្ខជាតិមួយច្រើនដុះតែតាមមាត់អូរ ឬមាត់ជ្រោះ ហើយបច្ចុប្បន្ននេះ ត្រូវក្រុមឈ្មួញកាប់បំផ្លាញយ៉ាងអនាធិបតេយ្យ។ មិនតែប៉ុណ្ណោះក្រុមឈ្មួញអារដើមទ្រៀកទាំងនោះយកទៅអារច្រៀកក្នុងទឹកអូរ បណ្តាលឲ្យទឹកទៅជាមានសភាពស្អុយ មិនអាចប្រើប្រាស់បានរយៈពេលជាច្រើនថ្ងៃខែមកហើយ។

មូលហេតុនេះហើយទើបពលរដ្ឋនៅ ក្នុងភូមិរវាងទាំងមូលបានប្តឹង តវ៉ាសុំឲ្យ លោក ស៊ុំ សារិត អភិបាលស្រុកសំបូរ ជួយ អន្តរាគមន៍បញ្ហារឿងនេះ កាលពីព្រឹកថ្ងៃ សៅរទី៤ ខែមីនា ឆ្នាំ២០១៧ខណៈនោះដែរ លោក ណុប ណារិទ្ធ នាយ សង្កាត់រដ្ឋបាលព្រៃឈើរលួសមានជ័យនិង លោក អ៊ូ គឹមអ៊ា មេឃុំរលួស និងកម្លាំង សមត្ថកិច្ចមួយចំនួនបានចូលទៅកាន់ទីនោះតែមិនទាន់ដឹងលទ្ធផលយ៉ាងណានៅឡើយនោះទេ៕

...

kratie-1 (2) kratie-1 (3) kratie-1 (4)

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print