វិវាទនិងសកម្មភាពយោធារបស់ចិននៅសមុទ្រចិនភាគខាងត្បូងនឹងជះឥទ្ធិ ពលអាក្រក់ ដល់ប្រទេសដែលមានវិវាទជាមួយគ្នាទាំងនោះហើយបានធ្វើឲ្យអ្នករៀបចំផែនការនយោបាយរបស់អាមេរិកជឿ ជាក់ថា ការប្រឈមមុខដាក់គ្នាដោយកម្លាំងយោធាជាមួយចិនពិបាកក្នុងការគេចផុត។ ប៉ុន្តែសារព័ត៌មាន Aisa Times បានផ្សាយ ថា សង្គ្រាមរវាងអាមេរិកនឹងចិនអាចគេច ផុតបានទាំងស្រុង។
បច្ចុប្បន្នអាមេរិកមានបញ្ហាស្តីពីគោលនយោបាយការបរទេសធំជាច្រើនក្នុងនោះមានសង្គ្រាមប្រឆាំងក្រុមភេរវកម្ម IS និង ក្រុមអាល់កៃដានៅអារ៉ាប់ក៏ដូចជាការទប់ស្កាត់រុស្ស៊ីដណ្តើមមហារអំណាចទីមួយ របស់អាមេរិក។ បញ្ហាសំខាន់មួយផ្សេងទៀត នោះគឺការពង្រីកអំណាចរបស់ចិននៅសមុទ្រ ចិនភាគខាងត្បូងដែលធ្វើឲ្យអាមេរិកត្រូវបាត់បង់ផលប្រយោជន៍ជាច្រើន បើមិន មានការទប់ស្កាត់ទេនោះ។
វិវាទនិងសកម្មភាពខុសច្បាប់របស់ចិននៅសមុទ្រចិនភាគខាងត្បូងនឹងធ្វើឲ្យទំនាក់ ទំនងរវាងចិននឹងអាមេរិកប្រឈមមុខតានតឹងដាក់គ្នាឈានដល់សង្គ្រាមនៅពេលដែល អាមេរិកបំផ្លាញនូវអ្វីដែលចិនបានខិតខំនាពេលកន្លងមក។
តំបន់សមុទ្រចិនភាគខាងត្បូងគឺជាទីតាំងដែលសម្បូរទៅដោយធនធានធម្ម ជាតិ។ តាមការស្រាវជ្រាវរបស់អាមេរិក បានបង្ហាញឲ្យឃើញថា នៅសមុទ្រចិនភាគ ខាងត្បូងមានថាមពលប្រេងប្រមាណ១១ពាន់លានធុង និងឧស្ម័នហ្គាសប្រមាណ ១៩០ពាន់លានម៉ែត្រគូប ស្ថិតនៅតំបន់ ដែលមានវិវាទរវាងចិននឹងប្រទេសក្នុងតំបន់ អាស៊ាន។ ចំណែកអ្នកឯកទេសចិនបាន បញ្ជាក់ថា នៅតំបន់សមុទ្រចិនភាគខាង ត្បូងមានថាមពលប្រេងរហូតដល់ទៅជាង២០០ពាន់លានធុង និងហ្គាសជាង៧៥០ ពាន់លានម៉ែត្រគូប។
នៅតំបន់សមុទ្រភាគខាងត្បូងមានការដឹកទំនិញឆ្លងកាត់ទីនោះប្រមាណ៥.០០០ ពាន់លានដុល្លារបានធ្វើឲ្យតំបន់សមុទ្រ ចិនភាគខាងត្បូងក្លាយជាចំណុចសំខាន់ របស់ប្រទេសមហាអំណាចក្នុងការប្រជែង។
ការដែលចិនធ្វើសកម្មភាពនៅសមុទ្រចិនភាគខាងត្បូងក្នុងនោះមានការសាង សង់កោះសិប្បនិមិត្តត្រូវបានប្រធានាធិបតីថ្មីអាមេរិក ដូណាល់ ត្រាំ ចាត់ទុកថា ជា កំហុសរបស់រដ្ឋាភិបាលរបស់អតីតប្រធា នាធិបតី បារ៉ាក់ អូបាម៉ា ទុកឲ្យចិនសាងសង់ ទីតាំងយោធាជាច្រើននៅសមុទ្រចិនភាគខាងត្បូងដោយមិនមានវិធានការទប់ស្កាត់ការសាងសង់ទាំងនោះ។
ប្រធានាធិបតីអាមេរិកបានបញ្ជាក់ថា មានរឿងរ៉ាវហេតុការណ៍ជាច្រើនបានកើតឡើងនៅក្នុងរបបរបស់ អូបាម៉ា រឿងទាំងនោះមិនកើតឡើងឡើយបើមានវិធានការរារាំង។ លោក ត្រាំ បានបញ្ជាក់ថា «ការសាងសង់ទីតាំងយោធានៅកណ្តាលសមុទ្រ ចិនភាគខាងត្បូងទាំងនោះជាកំហុសរបស់ អតីតប្រធានាធិបតី។ សូមកំភ្លេចថាខ្ញុំទើបតែធ្វើជាប្រធានាធិបតីអាមេរិកបានតែជាង៤សប្តាហ៍ប៉ុណ្ណោះ ហើយការសាងសង់នៅ សមុទ្រចិនភាគខាងត្បូងបានកើតឡើងតាំង ពី៣ឆ្នាំមុន។ ប្រសិនបើរារាំងនៅពេលនោះគឺជារឿងល្អជាងពេលនេះខ្ញុំមិនដឹងថា ហេតុ អ្វីមិនព្រមរារាំង»។
ក្រៅពីបញ្ហាសមុទ្រចិនភាគខាងត្បូងប្រធានាធិបតីអាមេរិកក៏បានថ្កោលទោសចិនថា ជាអ្នកធ្វើឲ្យតម្លៃរូបិយវត្ថុធ្លាក់ចុះ។ ជាមួយគ្នានេះលោកត្រាំក៏បានថ្កោលទោស ចិនដែលទិញទំនិញពីកូរ៉េខាងជើងធ្វើឲ្យប្រទេសនេះមានសមត្ថភាពក្នុងកម្មវិធីអាវុធ របស់ខ្លួន។
ពាក់ព័ន្ធនឹងស្ថានភាពនៅសមុទ្រចិនភាគខាងត្បូងមន្ត្រីអាមេរិកបានប្រកាសថា ចិនជិតបានសម្រេចការដ្ឋាន២០ផ្សេងគ្នានៅសមុទ្រចិនភាគខាងត្បូងក្នុងនោះមានទាំងការ បង្កើតកោះសិប្បនិមិត្តខុសច្បាប់។
តាំងពីឡើងកាន់តំណែងមកទល់ពេលនេះប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ មិនចេះនៅស្ងៀមទេ ក្នុងការទិតៀនវាយប្រហារពាក្យសម្តីជាមួយចិន ហើយបាន ព្រមានចិនពីជម្លោះដែនទឹកនៅសមុទ្រចិនខាងត្បូងដោយហ៊ានប្រើពាក្យថា ប្រជុំកោះ នៅទីនោះមិនស្ថិតក្នុងទឹកដីចិនទេ តែស្ថិត ក្នុងដែនទឹកអន្តរជាតិ ហើយអាមេរិកនឹងការ ពារប្រយោជន៍អន្តរជាតិនៅទីនោះដើម្បីកុំឲ្យប្រទេសផ្សេងមកបំផ្លាញ។
នៅពេលនេះអាមេរិកក្រោមការដឹកនាំ របស់លោក ត្រាំ បានឡើងគម្រោងឡោម ព័ទ្ធមិនឲ្យចិនចូលទៅកាន់កោះសិប្បនិមិត្តដែលចិនបង្កើតឡើងនិងគ្រប់គ្រងខុសច្បាប់ គឺជាសកម្មភាពបង្កសង្គ្រាមជំរុញឲ្យមានការផ្ទុះអាវុធដាក់គ្នា។
នៅពេលដែលចិនបិទមិនឲ្យប្រទេស ដទៃទៀតចូលទៅកៀកប្រជុំកោះ Scarborough និងកោះដទៃទៀតនៅសមុទ្រចិនភាគខាងត្បូងម្តេចមិនចាត់ទុកចិនថា ជា អ្នកបង្កសង្គ្រាមជំរុញឲ្យមានការផ្ទុះអាវុធកើតឡើង។ ពេលនេះអាមេរិកនឹងអនុវត្តតាមអ្វីដែលចិនបានធ្វើនៅតំបន់សមុទ្រ និងប្រជុំកោះទាំងនោះ។ អាមេរិកនឹងឡោម ព័ទ្ធមិនឲ្យចិនចូលទៅកាន់កោះទាំងនោះទេ។
ចំពោះការឡោមព័ទ្ធមិនឲ្យប្រទេសជិតខាងចូលទៅកាន់កោះដែលចិនគ្រប់គ្រង ខុសច្បាប់គឺជារឿងផ្សេងដោយប្រទេសជិត ខាងនៅក្នុងតំបន់អាស៊ានមិនមានកម្លាំងគ្រប់គ្រាន់ទប់ទល់ជាមួយចិន។ ចំណែក ការមកឡោមព័ទ្ធរបស់អាមេរិកមិនឲ្យចិនចូលទៅកាន់កោះសិប្បនិមិត្តដែលខ្លួនខំសាងសង់ជារឿងមួយផ្សេងទៀតដោយសារតែចិនបានចំណាយប្រាក់ជាច្រើន ទៅលើការសាងសង់ ហើយចិនមានកម្លាំង គ្រប់គ្រាន់ ដូច្នេះចិនមិនអនុញ្ញាតឲ្យអាមេរិក រារាំងបានសម្រេចឡើយ។
ប៉ុន្តែតាមអ្នកឯកទេស Jessica Weiss មានឯកទេសស្រាវជ្រាវស្តីអំពីប្រជាជនចិន បានបញ្ជាក់ថា បើទោះបីចិនមានកម្លាំងខ្លាំង តែចិនមិនចង់ឲ្យផ្ទុះសង្គ្រាមនាពេលនេះឡើយ។ ចិនពិតជាទទួលបានផលប្រយោជន៍ ច្រើនក្នុងការបញ្ចៀសសង្គ្រាមកើតឡើងនៅក្នុងតំបន់ ពិសេសជាមួយអាមេរិក។ ការ បញ្ចៀសសង្គ្រាមទ្រង់ទ្រាយធំគឺជាយុទ្ធសាស្ត្រយូរអង្វែងរបស់ចិននៅសមុទ្រចិនភាគខាងត្បូង៕
ប្រែសម្រួល៖ ម៉ែវ សាធី