កំពុងតែតាមដានព្រឹត្តិការណ៍សមត្ថកិច្ចបើកយុទ្ធនាការបង្រ្កាបគ្រឿងញៀនរយៈពីរខែ មកនេះមិនទាន់បានប៉ុន្មានផង ស្រាប់តែព្រឹកម្សិលមិញនេះ នាយជាល ទទួលព័ត៌មានថា នៅឯខេត្តស្ទឹងត្រែងឯណោះ សមត្ថកិច្ចចាប់បានមេខ្លោងជនជាតិឡាវម្នាក់ និងបានរឹបអូសថ្នាំ ញៀនដែលគេនាំចូលពីឡាវ មកកម្ពុជាដល់ទៅជាង ៥គីឡូក្រាម ។
ពុទ្ធោអឺយ! ចឹងតើបានជាបង្រ្កាបមិនចេះអស់ អាក្នុងចេះតែបង្ក្រាបទៅ បើអាក្រៅនៅតែ នាំចូលគ្មានញញើតយ៉ាងនេះ តើថ្ងៃណាកម្ពុជាអស់ថ្នាំញៀន? ទាំងនេះនៅមិនទាន់គិតថ្នាំញៀនមួយចំនួនដែលសមត្ថកិច្ចចាប់មិនបាន និងអាក្នុងមួយចំនួនលួចលាក់ផលិតខ្លួនឯងផងតើទៅជាយ៉ាងណា ?
នាយជាលកំពុងស្ងើចសរសើរក្នុងចំណាត់ការបង្រ្កាបគ្រឿងញៀនទូទាំងប្រទេសរបស់ រាជរដ្ឋាភិបាលក្នុងរយៈពេល២ខែកន្លងមកនេះ ថាពិតជាបានកាត់បន្ថយបានច្រើន ព្រោះបើតា មពិនិត្យក្នុងរយៈពេលនេះសមត្ថកិច្ចចាប់ខ្លួនអ្នកប្រើប្រាស់ និងជួញដូរថ្នាំញៀនបានច្រើនរហូតរកគុក និងមន្ទីរកែប្រែដាក់មិនចង់បានផង។ ជាមួយគ្នានេះដែរ ថ្នាំញៀនក៏បានរឹបអូសបានច្រើនគួរសម គួរតែកាត់បន្ថយបទល្មើសមួយនេះជួយសង្គមបានហើយ ។
និយាយដល់ត្រង់សមត្ថកិច្ចរឹបអូសថ្នាំញៀនបានច្រើនគួរសមនេះ នាយជាលហាក់ដូច ជាភ្ញាក់ខ្លួនព្រឺត និងចេះតែឆ្ងល់ថា ត្រង់ជនអ្នកប្រព្រឹត្តសមត្ថកិច្ចចេះបង្ហាញតួលេខឲ្យដឹង ចុះ ចំនួនថ្នាំញៀនរឹបអូសយកបានពីជនល្មើសម៉េចមិនបូកសរុបបង្ហាញតួលេខឲ្យដឹង ឬយកទៅដុតកម្ទេចចោល ឲ្យដឹងផង ?
នាយជាលមិនមែនចង់លូកលាន់ ឬ ជ្រៀតជ្រែកកិច្ចការនេះទេ តែអ្វីដែលជាការរួមចំណែកបង្រ្កាបគ្រឿងញៀនបានជោគជ័យនោះទាល់តែនាំគ្នាបំផ្លាញគ្រឿងញៀន ចាប់មេ ខ្លោងផលិតចែកចាយយកទៅដាក់គុកឲ្យបាន រួមជាមួយដុតបំផ្លាញគ្រឿងញៀនឲ្យអស់ កុំចាប់ពីមុខ ចេញតាមផ្លូវក្រោយ ចង់និយាយថាប្រយត្ន័ចាប់បានថ្នាំញៀននៅកន្លែងនេះ ធ្លាយ មានលក់នៅកន្លែងនោះ ដូចពេលនេះជាដើមសមត្ថកិច្ចនៅ ខាងក្នុងខំបង្រ្កាបចង់ងាប់ បែរជាមេខ្លោងខាងក្រៅលួចនាំចូលរាប់គីឡូក្រាម បើតែយ៉ាងនេះ តើថ្ងៃណាកម្ពុជា អស់ថ្នាំញៀន ? ៕ នាយជាល