ខេត្តព្រះសីហនុ ៖ ក្មេងទំនើងទាំង៥នាក់ត្រូវបានចាប់ខ្លួនបញ្ជូនទៅសាលាដំបូងខេត្ត បន្ទាប់ពីបានធ្វើសកម្មភាពដេញកាប់ទៅលើជនរងគ្រោះយ៉ាងសាហាវបំផុត នៅចំណុចឆ្នេរកន្ទុយនាគ កាលពីយប់ទៀបភ្លឺថ្ងៃទី៥ ខែមីនា ឆ្នាំ២០១៧ ដែលផ្តើមចេញពីការឌឺដងដាក់គ្នា និងទាស់ពាក្យសម្តីក្លាយជាអំពើហិង្សា បណ្តាលឲ្យរយះក្បាល របួសជើងខាងឆ្វេង និងរងរបួសជាច្រើនកន្លែងទៀត ។
លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ បានឲ្យដឹងថា ជនសង្ស័យមានគ្នា៥នាក់ ក្នុងនោះចាប់ខ្លួននៅស្រុកស្ទឹងហាវបាន៣នាក់ និងនៅក្រុងព្រះសីហនុបាន២នាក់ រួមមានឈ្មោះ ៖
១-ឈ្មោះ សុខ ដារ៉ូ ភេទប្រុស អាយុ១៦ឆ្នាំ មុខរបរនៅផ្ទះ មានទីលំនៅភូមិ៥ សង្កាត់លេខ៤ ក្រុង-ខេត្តព្រះសីហនុ (ជនដៃដល់)
២.ឈ្មោះ វង្ស ពិសិដ្ឋ ភេទប្រុស អាយុ១៥ឆ្នាំ មុខរបរនៅផ្ទះ មានទីលំនៅភូមិ៥ សង្កាត់លេខ៤ ក្រុង-ខេត្តព្រះសីហនុ (ជនដៃដល់)។
៣-ឈ្មោះ ម៉ៅ ចាន់បូរ៉ា ភេទប្រុស អាយុ២១ឆ្នាំ មុខរបរនៅផ្ទះ មានទីលំនៅភូមិ២ សង្កាត់លេខ៤ ក្រុង-ខេត្តព្រះសីហនុ
៤-ឈ្មោះ ហ៊ន វីរះ ភេទប្រុស អាយុ១៧ឆ្នាំ មុខរបរនៅផ្ទះ មានទីលំនៅក្រុម១៧ភូមិ២ សង្កាត់លេខ៣ ក្រុង-ខេត្តព្រះសីហនុ
៥-ឈ្មោះ យាង មករា ភេទប្រុស អាយុ១៥ឆ្នាំ មុខរបរនៅផ្ទះ មានទីលំនៅក្រុម១៦ភូមិ៣ សង្កាត់លេខ៣ ក្រុង-ខេត្តព្រះសីហនុ ។
កម្លាំងនគរបាលដកហូតបានដាវ១ដើម ហើយនៅមានដាវ១ដើមទៀត តែជនសង្ស័យបានបោះចោលក្នុងព្រៃរកមិនទាន់ឃើញ និងម៉ូតូចំនួន២គ្រឿងទៀត។
ចំណែកជនរងគ្រោះឈ្មោះ តាំ សុខងួន ភេទប្រុស អាយុ២០ឆ្នាំ មុខរបរយោធា មានទីលំនៅភូមិអ៊ុងក្នុង ឃុំរាម ស្រុកព្រៃនប់ ខេត្តព្រះសីហនុ រងរបួសរយះក្បាល របួសជើងខាងឆ្វេង និងរងរបួសជាច្រើនកន្លែងទៀត ។
លោកស្នងការ ជួន ណារិន្ទ បានប្រាប់បន្តថា មូលហេតុដែលនាំឲ្យកើតអំពើហិង្សានេះឡើង ដោយសារក្មេងទំនើងទាំងនោះ មើលមុខឌឺដាក់គ្នា និងទាស់ពាក្យសម្តីគ្នា ទើបឈានដល់ដេញកាប់ជនរងគ្រោះគ្មានត្រាប្រណីតែម្ដង។
បច្ចុប្បន្ន ជនសង្ស័យ និងវត្ថុតាង ត្រូវកម្លាំងជំនាញកំពុងបន្តនីតិវិធីបញ្ជូនទៅសាលាដំបូងខេត្តព្រះសីហនុ៕ ជាយក្រុង