ខេត្តត្បូងឃ្មំុ៖ នគរបាលស្រុកក្រូចឆ្មារបានបើកប្រតិបត្តការបង្រ្កាបឃាត់ខ្លួនមុខសញ្ញាជួញដូរ និងរក្សាទុកសារធាតុញៀនដោយខុសច្បាប់ចំនួន២ករណីនិងមនុស្ស៣នាក់ត្រូវបានចាប់ខ្លួន តាមវិធានញុះញង់ទិញគ្រឿងញៀនដោយខុសច្បាប់ ដោយមានការឃ្លាំមើលពីសមត្ថកិច្ច ។
តាមរបាយការរបស់សម្មត្ថកិច្ចបានឲ្យដឹងថា ក្រោយពីបានការឯកភាពពីថ្នាក់ដឹកនាំស្នងការដ្ឋាននគរបាលខេត្តត្បូងឃ្មុំ និងលោកព្រះរាជអាជ្ញាអមសាលាដំបូងខេត្តត្បូងឃ្មុំ រួចមក លោកវរសេនីយ៌ទោ សាំ ហេង អធិការនគរបាលស្រុកក្រូចឆ្មារ បានប្រើប្រាស់ភ្នាក់ងារទៅទិញថ្នាំញៀនពីមុខសញ្ញា និងបង្រ្កាបបានចំនួន០២ករណី ជាបន្តបន្ទាប់ ករណីទី១: បង្រ្កាបបាននៅថ្ងៃទី០៥.០៣.២០១៧ វេលាម៉ោង៧,៣០នាទី នៅភូមិទី៦ ឃុំរកាខ្នុរ ស្រុកក្រូចឆ្មារ ឃាត់ខ្លួនមុខសញ្ញាបាន០២នាក់ ទី១ ឈ្មោះ កៅ ហាក ភេទប្រុស អាយុ៣៦ឆ្នាំ ជនជាតិចាម ទី២ ឈ្មោះស៊្រេន អៃសះ ភេទស្រី អាយុ៣៣ឆ្នាំ ជនជាតិចាម អ្នកទាំងពីរជាប្តីប្រពន្ធនិងគ្នា មានទីលំនៅៗភូមិទី៦ ឃុំរកាខ្នុរ ស្រុកក្រូចឆ្មារ ជាមួយគ្នា។ វត្ថុតាងដកហូតបានមាន ម្សៅក្រាមពណ៌សថ្លាចំនួន០៤កញ្ជប់តូចទូរស័ព្ទ០៣គ្រឿង (ខូច) សម្ភារ:វិចខ្ចប់មួយចំនួន និងឧបករណ៌សេពគ្រឿងញៀនមួយចំនួនទៀត។
ករណីទី២: បង្រ្កាបបាននៅថ្ងៃទី០៦.០៣.២០១៧ វេលាម៉ោង៩,៣០នាទី នៅភូមិជំនីក ឃុំជំនីក ស្រុកក្រូចឆ្មារ ឃាត់ខ្លួនមុខសញ្ញា០១នាក់ ឈ្មោះ កៅ កាម៉េល ភេទប្រុស អាយុ២១ឆ្នាំ ជនជាតិចាម នៅភូមិជំនីក ឃុំជំនីក ស្រុកក្រូចឆ្មារ ខេត្តត្បូងឃ្មុំ វត្ថុតាងដកហូតបាន ម្សៅក្រាមពណ៌សថ្លាចំនួន០២កញ្ចប់តូចដែលភ្នាក់ងារទិញបាន។
បច្ចុប្បន្នករណីទាំងពីរខាងលើសមត្ថកិច្ចយើងកំពុងកសាងសំណុំរឿងដើម្បីបញ្ចូនទៅសាលាដំបូងខេត្តត្បូងឃ្មុំ ចាត់ការតាមច្បាប់៕វណ្ណះ