មរណភាពព្រឹទ្ធាចារ្យល្ខោនខោល យិត សារិន បន្សល់ទុកនូវភាពសោកស្តាយ និងអាឡោះអាល័យ

ចែករំលែក៖

ភ្នំពេញ៖ ទិដ្ឋភាពសោកសង្រេងក្តុក ក្តួលនិងអាឡោះអាល័យបានកើតមាន ឡើងក្រោយមរណភាពរបស់លោកព្រឹទ្ធាចារ្យល្ខោនខោលយិត សារិន ហៅលោកគ្រូ “ស” ។ មរណភាពរបស់លោកព្រឹទ្ធា ចារ្យរូបនេះក៏បានធ្វើឲ្យកម្ពុជាបាត់បង់នូវ ធនធានមនុស្សដ៏សំខាន់ផ្នែកសិល្បៈល្ខោន ខោលផងដែរ។

លោកសាស្ត្រាចារ្យផ្នែកល្ខោនខោលយិត សារិន មានវ័យ៩៣ឆ្នាំ បានទទួលមរណភាពកាលពីរាត្រីថ្ងៃទី៤ ខែមីនា ឆ្នាំ២០១៧ បន្ទាប់ពីជំងឺចាស់ធ្វើទុក្ខខ្លាំងដូចជាជំងឺលើសឈាម សួត និងថ្លើមជាដើម។ មុនពេលទទួលមរណភាពលោកព្រឹទ្ធា ចារ្យ បានបន្សល់ទុកនូវស្នាដៃសិល្បៈឯកសារ ស្រាវជ្រាវ និងបានបណ្តុះបណ្តាល ធនធានមនុស្សផ្នែកសិល្បៈល្ខោនខោលជាច្រើន។

កូនប្រុសពៅរបស់លោក យិត សារិន បានបញ្ជាក់ថា ឪពុករបស់លោកចាប់ ផ្តើមធ្វើទុក្ខខ្លាំងចាប់ពីថ្ងៃទី៣ ខែមីនា ឆ្នាំ២០១៧ ដោយទទួលទានបបរលែងបាន។ លោកពិតជាមានអារម្មណ៍ស្តាយអាឡោះ អាល័យ រកពាក្យអើ្វថ្លែងមិនបាន។ លោកថា ក្រោយពីមរណភាពរបស់លោកឪពុកជាទីស្រឡាញ់ក្រុមគ្រួសារបានរៀបចំពិធីបុណ្យតាមទំនៀមទម្លាប់នៅផ្ទះរបស់លោកជិតសាលាមធ្យមសិក្សាវិចិត្រសិល្បៈខណ្ឌសែនសុខ។ ពិធីដង្ហែសពលោកព្រឹទ្ធាចារ្យ យិត សារិន នឹងត្រូវធ្វើឡើងនៅវេលាម៉ោង២រសៀលថ្ងៃទី៦ ខែមីនាឆ្នាំ២០១៧ ដោយ ដង្ហែពីផ្ទះទៅកាន់សាលាមធ្យមសិក្សាវិចិត្រ សិល្បៈនិងរៀបចំពិធីបូជានៅវេលាម៉ោង៥រសៀលថ្ងៃដដែលនេះដែរ។

នាល្ខាចថ្ងៃទី៥ ខែមីនា ឆ្នាំ២០១៧ គេសង្កេតឃើញវត្តមានភ្ញៀវមួយចំនួនចូលរួមពិធីបុណ្យសពដោយផ្ទាល់ ដោយក្នុងនោះគេក៏បានឃើញវត្តមានលោកស្រី ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ សិល្បករ ក្រុមយុវជន ព្រះសុរិយាផងដែរ។

គួរបញ្ជាក់ដែរថា លោកព្រឹទ្ធាចារ្យយិត សារិន ហៅលោកគ្រូ “ស ” មានវ័យ៩១ឆ្នាំ។ លោក បានចាប់ផ្តើមហ្វឹកហាត់ជំនាញ ល្ខោនខោលចាប់តាំងពីវ័យ៧ឆ្នាំមកម្ល៉េះ ហើយបើទោះបីជាធ្លាប់ឆ្លងកាត់របបច្រើនសម័យកាលក្តីក៏លោកព្រឹទ្ធាចារ្យ មិនដែលចាប់របរអ្វីផ្សេងក្រៅពីរបរជាអ្នកសិល្បៈនេះទេ។ លោកធ្លាប់បានចូលរួមសម្តែង ក្នុងព្រឹត្តិការណ៍តូចធំជាច្រើនរាប់មិនអស់ បូករួមទាំងការសម្តែងនៅក្នុងព្រះបរមៈរាជវាំង របស់ព្រះរាជាខ្មែរផងដែរហើយក៏ធ្លាប់ ទទួលបានបណ្ណសរសើរមេដាយ គ្រឿង ឥស្សរយយសជាច្រើនរាប់មិនអស់ពី ព្រះមហាក្សត្រ និងប្រមុខដឹកនាំរដ្ឋាភិ បាល។ ដ្បិតតែលោកព្រឹទ្ធាចារ្យ យិត សារិន មានផ្ទះរស់នៅ និងមានប្រាក់ខែជាមន្ត្រីជាប់កិច្ចសន្យាក្ដី ប៉ុន្តែបញ្ជាក់ពីជីវ ភាព រស់នៅប្រចាំថ្ងៃលោកបានប្រាប់ថា មានការខ្វះខាតខ្លាំង ព្រោះប្រាក់បៀវត្សរ៍ មិនអាចទប់នឹងការចំណាយបាន។ ក្រៅពីចំណាយលើការហូបចុកប្រចាំថ្ងៃលោកក៏មានជំងឺបេះដូង លើសឈាម ឡើងជាតិស្ករ ដែលត្រូវព្យាបាលជាប្រចាំ៕ វឌ្ឍនា

...

vuthy (12) vuthy (11) vuthy (6) vuthy (7) vuthy (2) vuthy (3) vuthy (4) vuthy (5) vuthy (8) vuthy (1) vuthy (9) vuthy (10)

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print