ភ្នំពេញ៖ សម្ដេចមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភានៃកម្ពុជាបានអំពាវនាវឲ្យស្ថាប័ន រដ្ឋ ឯកជន យកចិត្ដ ទុកដាក់ លើកកម្ពស់ ស្ដ្រី ក្នុងវិស័យនយោបាយ សេដ្ឋកិច្ច សង្គម ការលើកកម្ពស់សមភាពយេនឌ័រ និងផ្ដល់សិទ្ធិអំណាចដល់ស្ដ្រី គឺស្មើ និងផ្ដល់កាលានុវត្ដភាពក្នុងកា
សម្ដេច ហេង សំរិន បានបញ្ជាក់ថា៖ ពិធីរំលឹកខួបលើកទី១០៦ ទិវាអន្តរជាតិនារី ៨ មីនា ឆ្នាំ២០១៧ នេះប្រព្រឹត្តទៅក្រោមប្រធានបទ «ស្ត្រីដើម្បីសុខសន្តិភាពនិងវឌ្ឍនភាព» ជាប្រធានបទយ៉ាងល្អប្រពៃ ស្របតាមការដឹកនាំរបស់រាជរដ្ឋភិបាល បច្ចុប្បន្នកំពុងមានការអភិវឌ្ឍ ដែលស្ត្រីគ្រប់រូបបានឃើញស្រាប់និងបានឮគ្រប់ៗគ្នា។ ក្នុងឱកាសនោះសម្ដេចបានអំពាវនាវឲ្យ ស្ថាប័ន រដ្ឋឯកជន យកចិត្ដ ទុកដាក់ លើក កម្ពស់ស្ដ្រីក្នុងវិស័យ នយោបាយ សេដ្ឋកិច្ច សង្គម ការលើកកម្ពស់សមភាពយេនឌ័រ និងផ្ដល់សិទ្ធិអំណាចដល់ស្ដ្រី គឺស្មើនិងផ្ដល់កាលានុវត្ដភាពក្នុងកា
សម្ដេចបន្ដថា ៖ ប្រទេសកម្ពុជា ចាប់តាំងពីឆ្នាំ១៩៧៩ ដែលបន្ទាប់ពីបានរំដោះចេញពីរបបប្រល័យពូជសាសន៍ ប៉ុល ពត មក ថ្នាក់ដឹកនាំកំពូលរបស់គណបក្សប្រជាជនកម្ពុជា ជាពិសេសសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានកំណត់ឲ្យមានការប្រារព្ធពិធីរំលឹកខួប នៃការទទួលស្គាល់សិទ្ធិស្ត្រីនេះ
សម្ដេចបានបញ្ជាក់ថា៖ ក្នុងនាមយើងជាម្តាយ ត្រូវមានការណែនាំដល់កូនចៅ ពីផលប៉ះពាល់របស់គ្រឿងញៀន ក្នុងនោះការមិនគោរពច្បាប់ផងដែរ ដើម្បីកូនចៅរបស់យើងបានគេចផុតពីការប្រើប្រាស់គ្រឿ
លោកស្រី អ៊ឹង កន្ថាផាវី រដ្ឋមន្ដ្រី ក្រសួងកិច្ចការនារី បានបញ្ជាក់ថា៖ ទិវាអន្តរជាតិនារី ៨ មិនា ឆ្នាំ២០១៧នេះ ពិតជាមានអត្ថន័យណាស់ ដោយកម្ពុជាបានជ្រើសរើស ប្រធានបទ «ស្ត្រីដើម្បីសុខសន្តិភាពនិងវឌ្ឍនភាព» ក្នុងគោលបំណងរំលឹកពី ការតស៊ូរបស់នារីទូទាំង ពិភពលោក ក្នុងការទាមទារសិទ្ធិសេរីភាព ប្រជាធិបតេយ្យ និងការអនុវត្តសិទ្ធិស្មើគ្នា រវាងបុរស និងស្ត្រី ហើយក៏មានស្នាដៃ និងសមិទ្ធផលនានាដូចគ្នាទៅនឹងបុ
លោកស្រី បន្តថា ៖ ក្រសួងកិច្ចការនារី បានបំផុស និងកៀរគរប្រជាពលរដ្ឋឲ្យរួមគ្នា