ភ្នំពេញ៖ បុរសដែលជាប្តីមានចិត្តកំណាចម្នាក់ក្រោយពីធ្វើសកម្មភាពដុតប្រពន្ធនិងកូនស្រីអាយុ៧ឆ្នាំបណ្តាលឲ្យរងរបួសយ៉ាងធ្ងន់ធ្ងរកំពុងតែសម្រាកព្យាបាលនៅមន្ទីរពេទ្យព្រះកុសុមះ កាលពីវេលាម៉ោង៣និង៣០នាទីទៀបភ្លឺថ្ងៃទី៦ ខែមីនា ឆ្នាំ២០១៧ ស្ថិតនៅផ្លូវ២១៧ខាងក្រោយខារ៉ាអូខេឌីយ៉ាម៉ង់ ភូមិមល័ សង្កាត់ដង្កោ ខណ្ឌដង្កោ ខណៈនៅវេលាម៉ោង៧និង៣០នាទីព្រឹកថ្ងៃខែដដែល បុរសដែលជាប្តីកំណាចខាងលើបានសម្រេចចិត្តទៅលោតទឹកពីលើស្ពានព្រះមុន្នីវង្សថ្មី ស្ថិតនៅសង្កាត់ច្បារអំពៅ១ ខណ្ឌច្បាអំពៅ តែត្រូវបានកម្លាំងសមត្ថកិច្ចជួយសង្រ្គោះទាន់ពេលវេលាហើយក៏បាននាំមកសាកសួរនៅប៉ុស្តិ៍នគរបាលខណ្ឌច្បារអំពៅ១ទើបបែកធ្លាយរឿងបុរសខាងលើជាជនដៃដល់ដុតប្រពន្ធនិងកូនស្រីនៅខណ្ឌដង្កោទើបសមត្ថកិច្ចខណ្ឌច្បារអំពៅទំនាក់ទំនងជាមួយសមត្ថកិច្ចខណ្ឌដង្កោដើម្បីប្រគល់ជនសង្ស័យឲ្យម្ចាស់ករណី។
ស្ដ្រីរងគ្រោះមិនស្គាល់អត្តសញ្ញាណនោះ។ ចំណែកជនដៃដល់ខាងលើមានឈ្មោះអ៊ុច ធួនវរះ អាយុ៣៣ឆ្នាំ មុខរបរលក់ដូរ ស្នាក់នៅចំណុចកើតហេតុខាងលើ។
នៅចំពោះមុខសមត្ថកិច្ចជនសង្ស័យខាងលើបានសារភាពថា រូបគេពិតជាបានចាក់សាំងប៉ុនប៉ងដុតសម្លាប់ប្រពន្ធនិងកូនពិតប្រាកដមែន មូលហេតុដោយសារតែប្រពន្ធសុំបែក។
បច្ចុប្បន្នជនដៃដល់ខាងលើត្រូវបានបញ្ជូនមកឃុំខ្លួនបណ្តោះអាសន្ននៅអធិការដ្ឋានខណ្ឌដង្កោនិងកសាងសំណុំរឿងបញ្ជូនទៅកាន់តុលាការចាត់ការតាមផ្លូវច្បាប់៕ ភារ៉ា ដង្កោ
...