ក្រុមមេឃខៀវ Manchester City និង ក្រុម Tottenham Hotspur បានទទួលជ័យ ជម្នះដូចគ្នាក្នុងការប្រកួតពានរង្វាន់ក្របខ័ណ្ឌកំពូលអង់គ្លេស Premier League កាលពី យប់ថ្ងៃទី៥ ខែមីនា និងបន្តឈរក្នុងតំណែង កំពូលតារាងទាំង៤ (Top 4) ខណៈដែលក្រុមហង្សក្រហមបានទម្លាក់ក្រុមកាំភ្លើងធំឡើងទៅឈរលេខ៣បណ្តោះអាសន្ន ។
ក្រុមTottenham Hotspur បន្តឈរលេខ២ ក្រោយពីយកឈ្នះលើ Everton ៣-២ នៅក្នុងដីរបស់ខ្លួនបន្ទាប់ពីកីឡាករ Harry Kane រកបាន២គ្រាប់ម្នាក់ឯងនៅនាទីទី២០, នាទី ទី៥៦ និងកីឡាករ Dele Alli រកបានគ្រាប់ ទី៣នៅនាទីទី៩០ ខណៈដែលក្រុមស្ករ គ្រាប់ Everton រកបាន២គ្រាប់ដោយកីឡា ករ Romelu Lukaku នៅនាទីទី៨១ និង កីឡាករ Enner Valencia រកបាន១គ្រាប់ ទៀតនៅនាទីទី៩០ ។
ចំណែកក្រុមមេឃខៀវ Man City បានយកឈ្នះលើក្រុមបាតតារាង Sunderland ២-០ ដែលរកបានដោយខ្សែប្រយុទ្ធ Sergio Aguero នៅនាទីទី៤២ និងកីឡាករ វ័យក្មេង Leroy Sane នៅនាទីទី៥៩ ដោយបន្តឈរនៅលេខរៀងទី៣ក្នុងតារាងអង់ គ្លេស Premier League ។
លទ្ធផលនេះបានធ្វើឲ្យក្រុម Tottenham Hotspur មាន៥៦ពិន្ទុឈរលេខរៀងទី២ ចាញ់ក្រុមកំពូលតារាង Chelsea ដែល សល់១ប្រកួតក្នុងដៃ៧ពិន្ទុ។ រីឯក្រុមមេឃ ខៀវ Man City ឈរលេខ៣ និងសល់១ ប្រកួតក្នុងដៃមាន៥៥ពិន្ទុលើក្រុម Liverpool ៣ពិន្ទុ ។
សូមបញ្ជាក់ថា សម្រាប់រដូវកាលនេះ កីឡាករ Harry Kane របស់ក្រុម Tottenham Hotspur កំពុងនាំមុខក្នុងការរកគ្រាប់បាល់ បានច្រើនជាងគេបន្ទាប់ពីស៊ុតបាល់បញ្ចូលទីក្រុម Everton ចំនួន២គ្រាប់ ធ្វើឲ្យកីឡាករ រូបនេះរកបាន១៩គ្រាប់តាមពីក្រោយដោយកីឡាករ Romelu Lukaku របស់ក្រុម Everton មាន១៨គ្រាប់ ៕