បុរសម្នាក់មានជំងឺប្រចាំកាយ ខំប្រឹងទៅដកក្រអៅឈូកលក់ តែអកុសលខ្យល់គរស្លាប់គួរឲ្យរន្ធត់ចិត្ត

ចែករំលែក៖

 ភ្នំពេញ ៖ បុរសម្នាក់បានពីចេញពីផ្ទះទៅដកក្រអៅឈូកលក់ជាមួយ ប្រពន្ធ ហើយពេលទៅដល់ពួកគាត់បានដើរដកបែកគ្នា លុះក្រោយមក បន្ទាប់ពីបាត់បុរសជាប្ដី ស្រ្តីជាប្រពន្ធបានស្រែកហៅ ប៉ុន្តែមិនបានឮសំឡេងឆ្លើយនោះទេ ទើបគាត់ឈប់ដក និងបានឡើងគោក តាមទៅរកនៅកន្លែងដែលប្ដីគាត់ដកក្រអៅឈូកនោះ តែនៅតែមិនឃើញទៀត គាត់បានតាមរករយៈពេលប្រមាណជាង១ម៉ោងក្រោយមក ទើបបានប្រទះឃើញប្ដីស្លាប់នៅក្នុងទឹកបឹងបាត់គួរឲ្យរន្ធត់ចិត្តក្រៃលែង ។

ហេតុការណ៍នោះបានកើតឡើង កាលពីវេលាម៉ោង១២ ថ្ងៃទី៦ ខែមីនា ឆ្នាំ២០១៧ នៅក្នុងប្រឡាយ ទឹកស្ថិតនៅក្នុងភូមិប្រកា សង្កាត់ព្រៃស ខណ្ឌដង្កោ រាជធានីភ្នំពេញ ។

បុរសដែលស្លាប់នោះឈ្មោះ អ៊ុំ ផល្លា អាយុ៤៧ឆ្នាំ មុខរបរដើរដកក្រអៅឈូកលក់ ស្នាក់នៅផ្ទះជួល ម្ដុំផ្សារទួលពង្រ ស្ថិតនៅក្នុងភូមិទួលពង្រ សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ ។ ចំណែកប្រពន្ឋជនរងគ្រោះមានឈ្មោះ ចាន់ មុំ អាយុ៥៣ឆ្នាំ ស្នាក់នៅជាមួយប្ដីរងគ្រោះ និងមានកូនប្រុសម្នាក់មានអាយុ១៧ឆ្នាំ ។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា នៅមុនពេលកើតហេតុ បុរសរងគ្រោះរួមជាមួយប្រពន្ធ បាននាំគ្នាចាក់ចេញពីផ្ទះទៅកន្លែងកើតហេតុខាងលើ ដើម្បីដកក្រអៅឈូកលក់ ព្រោះនេះ គឺជាមុខរបរប្រចាំថ្ងៃរបស់ពួកគាត់ លុះពេលទៅដល់ ពួកគាត់បានដើរដកបែកគ្នា ដោយប្រពន្ធដកកន្លែងផ្សេង ចំណែកប្ដីដកនៅកន្លែងផ្សេង។ រហូតដល់វេលាម៉ោងជាង១០ព្រឹក ថ្ងៃដដែលនោះ បន្ទាប់ពីបាត់មាត់ប្ដី ប្រពន្ធបានស្រែកហៅប៉ុន្តែ មិនបានឮឆ្លើយ នោះឡើយ ទើបប្រពន្ធឈប់ដក និងបានឡើងលើគោកតាមទៅរកប្ដី នៅកន្លែងដែលគាត់ដកក្រអៅឈូកនោះ តែពេលទៅដល់រកមិនឃើញទៀត។ ខណៈនោះស្រ្តីជាប្រពន្ធបានតាមរក អស់រយៈពេលជាង១ម៉ោង រហូតដល់ម៉ោង១២ថ្ងៃត្រង់ ទើបប្រទះឃើញប្ដីស្លាប់នៅក្នុងទឹកបឹងបាត់ទៅហើយ និងប្ដឹងឲ្យនគរបាលទៅពិនិត្យមើល ហើយនគរបាកលបានពិនិត្យឃើញថា ជនរងគ្រោះស្លាប់ដោយសារខ្យល់គរធ្លាក់ទឹកស្លាប់ ។

ក្រោយមកដោយសារគ្រួសារមានជីវភាពក្រលំបាកពេក ទើបប្រពន្ឋសម្រេចចិត្តនាំយកសពទៅបញ្ចុះធ្វើបុណ្យនៅវត្តឫស្សីសាញ់ ខណ្ឌដង្កោ៕ ភារ៉ា ដង្កោវ

media-2 (1) media-2 (2) media-2 (3) media-2 (4)

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print