មេបញ្ជាការកងទ័ពសម្ពន្ធមិត្តកូរ៉េខាងត្បូង អាមេរិក បានឲ្យដឹងថា នៅព្រឹកថ្ងៃទី៦ខែមីនាកូរ៉េខាងជើងបន្តបាញ់មីស៊ីលមួយ គ្រាប់ចូលទៅកាន់ដែនសមុទ្រជប៉ុន (កូរ៉េខាងត្បូងហៅថាសមុទ្រខាងត្បូង)។
សារព័ត៌មានយុនហាប់របស់កូរ៉េខាង ត្បូងបានផ្សាយដោយដកស្រង់សេចក្តី ប្រកាសរបស់អ្នកនាំពាក្យទីបញ្ជាការកង ទ័ពកូរ៉េខាងត្បូងបានបញ្ជាក់ថា ការបាញ់ មីស៊ីលរយៈចម្ងាយឆ្ងាយប្រភេទ Dong- chang –ri របស់កូរ៉េខាងជើងនៅវេលាម៉ោង ៧និង៣៦នាទី ថ្ងៃទី៦ខែមីនា (ម៉ោងក្នុង តំបន់)។ ទីតាំងបាញ់មីស៊ីលនោះនៅមិនឆ្ងាយប៉ុន្មានពីព្រំដែនចិននិងកូរ៉េខាងជើងនោះឡើយ ហើយមីស៊ីលដែលបាញ់នោះ មានរយៈចម្ងាយដល់ទឹកដីអាមេរិក។
សារព័ត៌មាន AP បានដកស្រង់ប្រភពព័ត៌មានពីកូរ៉េខាងត្បូងបានឲ្យដឹងថា កូរ៉េ ខាងជើងបាញ់មីស៊ីលជាច្រើនគ្រាប់មាន ចម្ងាយប្រមាណ១.០០០គីឡូម៉ែត្រចូល ទៅកាន់ឆ្នេរសមុទ្រភាគខាងត្បូង។
ប៉ុន្មានឆ្នាំចុងក្រោយនេះទីក្រុងព្យុង យ៉ាងបានសាកល្បងកាំជ្រួចមីស៊ីលជាបន្តបន្ទាប ហើយរយៈចម្ងាយនៃការសាកល្បង ឆ្ងាយពីមួយលើកទៅមួយលើកអាចបំពាក់ក្បាលគ្រាប់បរមាណូ។ រដ្ឋាភិបាលទីក្រុងសេអ៊ូលបានចាត់ទុកថា កូរ៉េខាងជើងមានបំណងផលិតមីស៊ីលបំពាក់ក្បាលគ្រាប់បរមាណូបាញ់ដល់ទឹកដីអាមេរិក។
កាលពីខែកុម្ភៈកន្លងទៅកូរ៉េខាងជើងបានប្រកាសថា បានសាកល្បងប្រកប ដោយជោគជ័យនូវមីស៊ីលរយៈចម្ងាយ មធ្យមក្រោមការបញ្ជានិងតាមដានដោយផ្ទាល់ពីមេដឹកនាំគីមជុងអ៊ុន។
កម្មវិធីអាវុធរបស់កូរ៉េខាងជើងបានធ្វើឲ្យអង្គការសហប្រជាជាតិសម្រេចដាក់ ទណ្ឌកម្មជាបន្តបន្ទាប់ទៅលើកូរ៉េខាងជើង ប៉ុន្តែទីក្រុងព្យុងយ៉ាងមិនខ្វល់ពីការដាក់ ទណ្ឌកម្មទាំងនោះឡើយដោយបន្តសាកល្បងនូវបច្ចេកវិទ្យាថ្មីៗស្តីពីមីស៊ីលឲ្យពិភព លោកបានដឹង ពិសេសគឺអាមេរិកនិងកូរ៉េ ខាងជើងដែលទីក្រុងព្យុងយ៉ាងចាត់ទុកជាសត្រូវនោះ។
ការសាកល្បងមីស៊ីលថ្មីនេះកើតឡើងចំពេលដែលអាមេរិកនិងកូរ៉េខាងត្បូងបានចាប់ផ្តើមធ្វើសមយុទ្ធជាប្រចាំរបស់ខ្លួននៅលើទឹកដីកូរ៉េខាងត្បូង។ សមយុទ្ធនោះត្រូវបានភាគីកូរ៉េខាងជើងចាត់ទុកថាជាសកម្មភាពប៉ុនប៉ងឈ្លានពានដណ្តើមគ្រប់គ្រង ទឹកដីកូរ៉េខាងជើង។
បើទោះបីមានការថ្កោលទោសទៅលើកម្មវិធីបរមាណូរបស់កូរ៉េខាងជើងពី សហគមន៍អន្តរជាតិ តែភាគីកូរ៉េខាងជើង បានបញ្ជាក់ថា កម្មវិធីបរមាណូរបស់ខ្លួនក្នុងគោលដៅសន្តិភាពការពារខ្លួនតែប៉ុណ្ណោះ។ ការសាកល្បងមីស៊ីលនៅថ្ងៃទី៦ខែមីនា បានបង្ហាញយ៉ាងច្បាស់ថាកូរ៉េខាងជើង មិនខ្វល់ពីការដាក់ទណ្ឌកម្មឬការគំរាម កំហែងនោះឡើយ។ អ្វីដែលកូរ៉េខាងជើងខិតខំនាពេលនេះគឺការពាររបបដឹកនាំរបស់ ត្រកូលគីមបីជំនាន់មកហើយ៕
ប្រែសម្រួល៖ ម៉ែវ សាធី