រថយន្តហាយឡែនឌ័របើកបុកម៉ូតូពីក្រោយបណ្តាលឲ្យបុរសម្នាក់ស្លាប់

ចែករំលែក៖

ភ្នំពេញ៖ បុរសម្នាក់បានស្លាប់ ខណៈបើកម៉ូតូមួយគ្រឿងត្រូវរថយន្តហាយឡែនឌ័របើកមកបុកពីក្រោយពេញទំហឹងបណ្តាលឲ្យដួលបោកទៅលើថ្នល់។

ហេតុការណ៍នេះ បានកើតឡើងនៅវេលាម៉ោង១និង៣០នាទីរសៀល ថ្ងៃទី៦ ខែមីនា ឆ្នាំ២០១៧ តាមបណ្តោយ ផ្លូវលេខ២៧១ សង្កាត់បឹងទំពុន ខណ្ឌមានជ័យ រាជធានីភ្នំពេញ។

បើតាមប្រភពព័ត៌មាននៅកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុ គេបានឃើញបុរសម្នាក់ជិះម៉ូតូមួយគ្រឿង ម៉ាកហុងដា ឌ្រីម ពាក់ស្លាកលេខរតនគីរី 1A-1221 ជិះក្នុងទិសដៅពីជើងទៅត្បូង ពេលមកដល់កន្លែងកើតហេតុ ស្រាប់តែមានរថយន្តមួយគ្រឿងម៉ាក ហាយឡែនឌ័រ ពាក់ស្លាកលេខ ភ្នំពេញ 2AB-3706 ជិះក្នុងទិសដៅស្របគ្នាមកពីក្រោយ ពេលមកដល់ចំណុចកើតហេតុ រថយន្តខាងលើបើកលឿនពេកចាប់ហ្វ្រាំងមិនទាន់ ក៏បុកម៉ូតូពីក្រោយពេញទំហឹង បណ្តាលឲ្យស្លាប់ ភ្លាមៗនោះត្រូវបានរថយន្តសង្ក្រោះ បន្ទាន់បញ្ជូនទៅមន្ទីរពេទ្យតែជនរងគ្រោះបានស្លាប់បាត់ទៅហើយ ចំណែកម្ចាស់រថយន្តបង្កបើកទ្វារត់គេចខ្លួនបាត់សម្រោល។

ក្រោយពេលកើតហេតុ សមត្ថកិច្ចជំនាញបានចុះមកវាស់វែងនឹងយករថយន្តបង្កខាងលើទៅរក្សាទុកនៅការិយាល័យចរាចរផ្លូវគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីរង់ចាំម្ចាស់រថយន្តបង្កចូលខ្លួនមកដោះស្រាយទៅតាមនីតិវិធីច្បាប់ ។

ចំណែកសពជនរងគ្រោះត្រូវបានសមត្ថកិច្ចទាក់ទងទៅក្រុមគ្រួសារមកយកទៅធ្វើបុណ្យផងដែរ៕ ស រស្មី

...

gy (1) gy (2) gy (1)

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print