ក្រុមតោខៀវ Chelsea បន្តនាំមុខ១០ ពិន្ទុលើក្រុមលេខ២Tottenhamក្រោយឈ្នះ West Ham United ក្នុងលទ្ធផល ២-១ ។ ការប្រកួតដែលធ្វើឡើងនៅកីឡដ្ឋាន London Stadium ទឹកដីរបស់ក្លិប West Ham ក្រុម ភ្ញៀវនាំមុខគ្រាប់ទីមួយនៅនាទីទី២៥ជា ការវាយបកលឿនៗហើយស៊ុតបាល់បញ្ចូលទីដោយកីឡាករ Hazard។ នៅតង់ទីពីរខ្សែ ប្រយុទ្ធឆ្នើម Diego Costa បានតែតមួយ ក្បាលឲ្យ Chelsea នាំមុខ ២-០ នៅនាទីទី ៥០ មុនពេលដែល West Ham តាមបាន មួយគ្រាប់វិញនៅចុងម៉ោងនាទី ៩០+២ ។
៣ពិន្ទុនេះធ្វើឲ្យលោក Antonio Conte កាន់តែខិតជិតក្នុងការឆ្ពោះទៅរកជើងឯក Premier League នៅរដូវកាលដំបូងរបស់ ខ្លួន ខណៈការប្រកួតនៅសល់តែ១១ សប្ដាហ៍ទៀតប៉ុណ្ណោះ ។
ចំណែកកីឡាករ Eden Hazard បាន និយាយដោយក្តីរីករាយក្រោយការប្រកួតចប់ថា “យើងកំពុងឈរកំពូលតារាងហើយយើងចង់បន្តនៅទីនេះរហូត។ការប្រកួតនៅសល់១១ប្រកួតទៀតហើយយើងចង់ឈ្នះជើងឯកកាន់តែឆាប់កាន់តែល្អ” ។
គួរបញ្ជាក់ថា ប្រសិនបើតោខៀវឈ្នះទាំង១១ប្រកួតចុងក្រោយនេះពួកគេនឹងឈ្នះជើងឯកដោយមាន៩៩ពិន្ទុ តែពួកគេត្រូវការតែ២៦ពិន្ទុប៉ុណ្ណោះដើម្បីឈ្នះជើងឯកកំពូលរបស់អង់គ្លេសដោយស្វ័យប្រវត្តិ៕