ក្លិបធំៗ៤ត្រៀមទិញអ្នកចាំទី Jan Oblak ក្រោយចប់រដូវកាល

ចែករំលែក៖

អ្នកចាំទីដៃស្អិតវ័យ២៤ឆ្នាំ Jan Oblak នៅក្លិបអេស្ប៉ាញ Atletico Madrid ត្រូវបាន ក្លិបធំៗ៤របស់អង់គ្លេសដូចជាកាំភ្លើងធំ Arsenal, តោខៀវ Chelsea, បិសាចក្រហម Manchester United និងហង្សក្រហម Liverpool ត្រៀមទិញនៅរដូវក្តៅខាងមុខ។ កីឡាកររូបនេះក៏ជាកំពូលអ្នកចាំទីល្អបំផុតនៅអឺរ៉ុបបច្ចុប្បន្នដែរបន្ទាប់ពីបានជំនួស តំណែងដៃទី១កីឡាករ Thibaut Courtois ដែលត្រឡប់ទៅក្រុមចាស់ Chelsea វិញ។

ក្លិប Manchester City ដឹកនាំដោយលោក Pep Guardiola ក៏គ្រោងដេញថ្លៃទិញយកអ្នកចាំទីជម្រើសជាតិស្លូវ៉ានី Oblak ក្រោយ ចប់រដូវកាលនេះដែរ។ ក្លិបមេឃខៀវ Man City បានរបូតគ្រាប់បាល់ដល់ទៅ២៦គ្រាប់នៅអង់គ្លេស Premier League រដូវកាល នេះដែលធ្វើឲ្យពួកគេធ្លាក់ដល់ចំណាត់ថ្នាក់លេខ៥។ រីឯអ្នកចាំទី Claudio Bravo ដែល ទិញពី Barcelona កំពុងរងការរិះគន់ខ្លាំង បន្ទាប់ពីរបូតគ្រាប់បាល់យ៉ាងច្រើនក្រោយ ចាញ់ Everton ៤-០ កាលពីចុងសប្តាហ៍ កន្លងទៅ ។

សូមបញ្ជាក់ថា ក្លិប Atletico Madrid កំពុងតែឈរលេខ៤នៅក្របខ័ណ្ឌកំពូលអេស្ប៉ាញដោយចាញ់ក្រុមលេខ៣រហូត ដល់៦ពិន្ទុ។ ក្លិប Atletico Madrid ត្រូវ បានគេមើលឃើញថា ជាក្លិបដែលទទួលបានជោគជ័យច្រើននៅអេស្ប៉ាញដោយមានកីឡាករសំខាន់ៗដូចជា អ្នកចាំទី Jan Oblak, ខ្សែប្រយុទ្ធសញ្ជាតិបារាំង Antoine Griezmann, ខ្សែប្រយុទ្ធ Fernando Torres និងខ្សែប្រយុទ្ធ Kevin Gameiro ជាដើម ហើយក្លិបក៏ជាក្រុមជើងឯករងពានរង្វាន់ កំពូលអឺរ៉ុប UEFA Champions League កាលពីរដូវកាលមុនផងដែរ ៕ ដេវីត

...

ft-img-template-1-6

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print