ប្រជាពលរដ្ឋសំណូមពរឲ្យអាជ្ញាធរខណ្ឌសែនសុខជួយពិនិត្យមើលកំណាត់ផ្លូវសម្តេចជា សុីមផង ព្រោះខ្សាច់ច្រើនណាស់ នាំឲ្យប៉ះពាល់បរិស្ថាន

ចែករំលែក៖

ភ្នំពេញ៖ ប្រជាពលរដ្ឋសំណូមពរឲ្យអាជ្ញាធរខណ្ឌសែនសុខ ជួយពិនិត្យមើលកំណាត់ផ្លូវសម្តេចជា សុីមផង ព្រោះខ្សាច់ច្រើនណាស់នាំឲ្យប៉េះពាល់បរិស្ថាន និងដើម្បីមានវិធានការជួយទប់ស្កាត់ ចៀសវាងផលប៉ះពាល់ទៅដល់ពួកគាត់ដោយសារមានរថយន្តដឹកដីដឹកខ្សាច់ធ្លាក់ពេញផ្លូវ ដែលធ្វើឲ្យពួកគាត់ទ្រាំរស់ទាំងពិបាកជាទីបំផុត ។

បញ្ហាបរិស្ថាន ការរស់នៅ គឺជាកត្តាសំខាន់ណាស់សម្រាប់មនុស្សគ្រប់វ័យ ទាំងនៅក្នុងទីក្រុងក្តី និងទាំងនៅតាមជនបទក្តី ប្រសិនបើការរស់នៅទាំងបរិស្ថានមិនល្អនោះ ប្រាដកជាការរស់នៅនោះមិនបានសេចក្តីសុខឡើយ ។

ប្រជាពលរដ្ឋមួយចំនួន កំពុងមានការត្អូញត្អែរយ៉ាងខ្លាំងអំពីបញ្ហាបរិស្ថានមិនល្អ ដោយសារកំទេចដីខ្សាច់ ដែលធ្លាប់ចេញ ពីរថយន្តដឹកខ្សាច់របស់ក្រុមហ៊ុននានាទៅលើកំណាត់ផ្លូវ សម្តេច ជា ស៊ីម បង្ករជាធូលីហុយទ្រលោម នៅពេលមានយានយន្តបើកបរឆ្លងកាត់ម្តងៗ នៅក្នុងករណីនេះផងដែរ ក៏បានបង្កជាហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ជាញឹកញាប់ទៅដល់អ្នកដំណើរ មិនសូវលួសពេលនោះឡើយ ។

កំណាត់ផ្លូវ សម្តេច ជា ស៊ីម ស្ថិតនៅក្នុងសង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ បច្ចុប្បន្នពោរពេញទៅដោយកំទេចដីខ្សាច់នៅកកកុញប្រមាណស្ទើរតែជិតមួយចំហៀងផ្លូវ ទាំងសងខាង ដែលធ្វើឲ្យបងប្អូនប្រជាពលរដ្ឋរស់នៅតាមសង្ខាងផ្លូវមួយខ្សែនេះ មានការរអ៊ូរទាំយ៉ាងខ្លាំង ដោយសារធូលី ដែលហុយចេញពីកំទេចដីខ្សាច់នេះ ខណៈដែលមានយានយន្តបើកបរឆ្លងកាត់ម្តងៗ កត្តាទាំងនេះ ពួកគាត់ សូមសំណូមពរយ៉ាងទទូច ដល់អាជ្ញាធរសង្កាត់ ខណ្ឌ ជួយពិនិត្យមើលផង ចៀសវាងផលប៉ះពាល់បន្តទៀត ។

ពាក់ព័ន្ធករណីនេះ កាលពីរសៀលថ្ងៃទី៧ ខែមីនា ឆ្នាំ២០១៧ កន្លងទៅ ភ្នាក់ងារ នគរវត្ត បានទំនាក់ទំនងតាមរយៈទូរស័ព្ទទៅលោក ប៉ឹល កុសល អភិបាលខណ្ឌសែនសុខ ប៉ុន្តែត្រូវបានលោកអភិបាលប្រាប់វិញថា លោករវល់ប្រជុំ៕ តុង សីហា

...

tong (3) tong (2) tong (4) tong (5) tong (1)

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print