ខេត្តកំពង់ធំ៖ នៅវេលាម៉ោង១២និង៥០នាទីថ្ងៃត្រង់ថ្ងៃទី៨ ខែមីនា ឆ្នាំ២០១៧ នៅលើកំណាត់ផ្លូវលំក្រាលកៅស៊ូ ចំណុចភូមិសំបូរ ឃុំសំបូរ ស្រុកប្រាសាទសំបូរ ខេត្តកំពង់ធំ មានករណីគ្រោះថ្នាក់ចរាចរណ៍កើតឡើងរវាងម៉ូតូបុកនិងរថយន្តបណ្ដាលឲ្យស្លាប់បុរសម្នាកនៅនឹងកន្លែងកើតហេតុ។
តាមប្រភពព័ត៌មានពីសមត្ថកិច្ចបានឲ្យដឹងថា (មូលហេតុ ម៉ូតូបើកបរមានល្បឿនលឿនខ្វះការប្រុងប្រយ័ត្ន) បានបើកបរម៉ូតូម៉ាកហុងដាឌ្រីម សេ១២៥ ពណ៌ខ្មៅ ស៊េរី២០១១ គ្មានស្លាកលេខ បើកបរដោយឈ្មោះ ឈី វណ្ណៈ ភេទប្រុស អាយុ ៤៧ឆ្នាំ មានទីលំនៅភូមិកំពង់ឈើទាល ឃុំសំបូរ ស្រុកប្រាសាទសំបូរ ខេត្តកំពង់ធំ(ស្លាប់នៅនឹងកន្លែងកើតហេតុ) បានជិះម៉ូតូក្នុងទិសដៅបញ្ច្រាសទិសគ្នា ពីលិចទៅកើត ក្នុងល្បឿនលឿនមកដល់ចំណុចស្ថានីយសាំងឈ្មោះលិន ឡុង ភេទប្រុស បានរេចង្កូតធ្លាក់ផ្លូវទៅបុករថយន្តម៉ាកហ៊ីយ៉ាន់ដាយ ពណ៌ស ពាក់ស្លាកលេខ កំពង់ធំ 3A- 0763 បើកបរដោយឈ្មោះ ញេប ប៊ុនហេង ភេទប្រុស អាយុ ៤៧ឆ្នាំ នៅភូមិកំពង់ឈើទាល ឃុំសំបូរ ស្រុកប្រាសាទសំបូរ ខេត្តកំពង់ធំ ពេលរថយន្តកំពុងឈប់ចតនៅក្រោមផ្លូវថ្នល់ ។
សាកសពត្រូវបានសមត្ថកិច្ចប្រគល់ឲ្យសាច់ញាតិយកទៅធ្វើបុណ្យតាមប្រពៃណី ។
ករណីនេះសមត្ថកិច្ចជំនាញកំពុងចងក្រងសំណុំរឿង និងប្រមូលវត្ថុតាងរក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកប្រាសាទសំបូរ រង់ចាំសាច់ញាតិសព ចូលខ្លួនមកដោះស្រាយគ្នាតាមច្បាប់ ៕ ប៊ុន រិទ្ធី