ភ្នំពេញ ៖ ជនសង្ស័យ២នាក់បានរងរបួសធ្ងន់បន្ទាប់ពី ប្រជាពលរដ្នចាប់បាននាំគ្នាវាយទើបប្រគល់ឲ្យនគរបាលបុ៉ស្តិ៍បឹងកេងកង៣ឃាត់ខ្លួនបន្ទាប់ពីធ្វើសកម្មភាពឆក់ការបូបពីនារីម្នាក់បានសម្រេច បង្កការភា្ញក់ផ្អើលកាលវេលាមោ៉ង៩និង១០នាទីថ្ងៃ ទី ៨ខែមិនា ឆ្នាំ ២០១៧តាម បណ្ដោយ ផ្លូវម៉ៅសេទុង កែងផ្លូវលេខ១៦៣ សង្កាត់ បឹងកេងកង៣ ខណ្ឌចំការមន រាជធានីភ្នំពេញ ។
ជនសង្ស័យ ១មានឈ្មោះ ចាន់ ម៉ានុត ភេទ ប្រុស អាយុ ១៩ឆ្នាំ មុខរបរ មិនពិតប្រាកដ ស្នាក់ នៅផ្ទះ លេខ២១Aផ្លូវលេខ៣១៦ សង្កាត់ផ្សារដើមគ ខណ្ឌទួលគោក ។
ជនសង្ស័យ ២មានឈ្មោះ រ៉ូ ភេទ ប្រុស អាយុ ១៩ឆ្នាំ មុខរបរ ស្នាកនៅមិនពិតប្រាកដ ។
ជនរងគ្រោះមានឈ្មោះ គង់ សំបូរ ភេទស្រីអាយុ២៣ឆ្នាំ ស្នាក់នៅផ្ទះលេខ៧៥៣ ផ្លូវលំ ភូមិទ្រា២ សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ ។
បើតាមប្រភពពត៌មានពីជនរងគ្រោះបានប្រាប់អោយដឹងថាមុនដោយមុនកើតគាត់បានជិះមូ៉តូមា៉កម៉ាកឃ្លីកពណ៌ខ្មៅលាយក្រហមពាក់ស្លាកលេខភ្នំពេញ1BU0789ទើបតែចេញមកពីញ្ញាំអីជាមួយមិត្តភ័ក្តនៅម្តុំក្រោយព្រះបរមរាជវាំងញ្ញាំអីហើយចេញពីមិត្តភ័ក្រក៏ត្រឡប់ទៅផ្ទះវិញនៅម្តុំស្ទឹងមានជ័យខណះពេលមកដល់ចំណុចផ្លូវកើតហេតុខាងលើក៏ស្រាប់តែមានជនសង្ស័យ២នាក់មូ៉តូ១គ្រឿងជិះមូ៉តូម៉ាកហុងដាឌ្រីមសេ១២៥ពណ៌ខ្មៅពាក់ស្លាកលេខភ្នំពេញ1GD1753ស្របទិសគ្នាមកពីក្រោយក៏ធ្វើសកម្មភាពឆក់ការបូបពីជនរងគ្រោះបានសម្រេចភ្លាមៗនោះក៏ត្រូវជនរងគ្រោះបានដេញតាមពីក្រោយរហូតហើយស្រែកថាចោរៗទើបជនសង្ស័យភ័យស្លុនស្លោជិះទៅដល់ម្តុំអូឡាំពិកផ្លូវ៣១០កែងផ្លូវ១៩៩បានជិះទៅបុកម៉ូតូជនជាតិបរទេសបណ្តាលអោយដួលក៏ត្រូវប្រជាពលរដ្ឋព្រួចវាយមួយដៃមួយជើងបណ្តាលអោយរងរបួសធ្ងន់ទើបប្រគល់ឲ្យនគរបាលប៉ុស្តិ៍បឹងកេងកង៣។
បច្ចុប្បន្នជនសង្ស័យត្រូវបានកម្លាំងនគរបាលប៉ុស្តិ៍បឹងកេងកង៣នាំមកឃាត់ខ្លួនបណ្ដោះអាសន្ននៅអធិការដ្ឋាននគរបាលខណ្ឌចំការមនដើម្បីសួរនាំចាត់ការតាមនីតិវិធី ៕ ដោយ ៖ ស រស្មី