ប្រញ៉ាប់យកដីទៅចាក់លប់បឹងមិនគោរពច្បាប់ចរាចរណ៍បុករថយន្កកុងតឺន័របត់ឆ្លងផ្លូវពេញទំហឹង

ចែករំលែក៖

ភ្នំពេញ៖ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើង ដោយសាររថយន្តដឹកដីធន់ធំបើកបរមិនគោរពច្បាប់ចរាចរណ៍ប្រញាប់យកដឹកទៅចាក់លប់បឹងតាម៉ាតបើកលឿនពេក ខណៈជិតដល់ភ្លើងស្តុបមិនបន្ថយល្បឿន ហើយជាន់ហ្វ្រាំងមិនជាប់ ក៏ជ្រុលទៅបុករថយន្តកុងតឺន័រដែលបត់ធ្លងផ្លូវពេញទំហឹងចំពាក់កណ្ដាលបណ្តាលឲ្យរងការខូចខាតយ៉ាងដំណំ តែសំណាងមិនបង្កឲ្យមានគ្រោះថ្នាក់ដល់អ្នកធ្វើដំណើរ។

ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១០និង១៥នាទីព្រឹកថ្ងៃទី៩ ខែមីនា ឆ្នាំ២០១៧ ស្ថិតនៅតាមបណ្ដោយផ្លូវ២១៧ ភូមិខ្វា សង្កាត់ដង្កោ ខណ្ឌដង្កោ។

យោងតាមប្រភពព័ត៌មានពីសមត្ថកិច្ចទទួលផ្នែកចរាចរណ៍បានឲ្យដឹងថា តៃកុងដែលបើករថយន្តដឹកដីបង្កហេតុមានឈ្មោះ យ៉ង គៀ ភេទប្រុស អាយុ២៩ឆ្នាំ ស្នាក់នៅការដ្ឋានដឹកដីនៅភូមិកន្ទួត ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល មានស្រុកកំណើតនៅភូមិអូរស្វាយ ឃុំកក់ស្រុកបរសែត ខេត្តកំពង់ស្ពឺ។ ចំណែកតៃកុងរថយន្តរងគ្រោះមិនបានស្គាល់អត្តសញ្ញាណនោះទេ ។

បើតាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា នៅមុនពេលកើតហេតុគេឃើញរថយន្តកុងតឺន័រ ពណ៌ទឹកប្រាក់លាយខ្មៅ ពាក់ស្លាកលេខភ្នំពេញ3B-7720 បើកបរទិសដៅពីជើងទៅត្បូង ខណៈមកដល់ភ្លើងស្តុបចំកាដូងបានបត់ធ្វេងឆ្លងផ្លូវបេតុងសាលាកសិកម្មចំកាដូង ស្របពេលនោះក៏មានរថយន្តដឹកដី១គ្រឿងម៉ាកហុីយ៉ាន់ដាយ ពណ៌ស ពាក់ស្លាកលេខភ្នំពេញ3A-0387 បើកបរទិសដៅពីត្បូងទៅជើងក្នុងល្បឿនលឿនដូចហោះ លុះមកដល់ចំណុចភ្លើងស្តុបជាន់ហ្វ្រាំងមិនជាប់ក៏ជ្រុលចង្កូតទៅបុកនិងរថយន្តកុតឺន័រចំពាក់កណ្តាលពេញទំហឹងបណ្តាឲ្យរថយន្តដឹកដីដែលបង្កនោះរងកាខូចខាតផ្នែកខាងមុខយ៉ាងដំណំ តែសំណាងល្អមិនបង្កឲ្យគ្រោះថ្នាក់ដល់នរណាម្នាក់នោះទេ។ ភ្លាមៗតៃកុងរថយន្តទាំង២បានបើកទ្វាររត់គេចខ្លួនតែដោយសារមានប្រជាពលរដ្ឋដែលរស់នៅក្បែរកន្លែងកើតហេតុបានដេញចាប់បានតៃកុងរថយន្តដឹកដីប្រគល់ឲ្យសមត្ថកិច្ច។ ចំណែកតៃកុងរថយន្តកុងតឺន័របានរត់គេចខ្លួនបាត់។

ក្រោយកើតហេតុសម្ថតកិច្ចមូលដ្ឋានចុះធ្វើការវាស់វែងយករថយន្តទាំង២ទៅរក្សាទុកនៅអធិការនគរបាលខណ្ឌដង្កោនិងយកតៃកុងរថយន្តដឹកដីទៅសាកសួរនិងរងចាំធ្វើការដោះស្រាយគ្នាទៅតាមផ្លូវច្បាប់។

គួរំលឹកផងដែរថា ករណីរថយន្តដឹកដីធំៗខាងលើនេះមិនមែនជាលើកទី១នោះទេដែលបង្កគ្រោះនៅតាមដងផ្លូវសាធារណៈក្នុងរាជធានីនោះទេ គឺវាជារឿងកើតឡើងជាញឹកញាប់ ហេតុផលគឺដោយសារតែក្រុមតៃកុងរថយន្តទាំងនោះបើកលឿនមិនប្រុងប្រយ័ត្នមិនមានការយោគយល់ និងមិនគោរពច្បាប់ចរាចរណ៍ ដូចច្នេះហើយទើបបងប្អូនប្រជាពលរដ្ឋបានសំណូពរដល់អាជ្ញាធរសមត្ថកិច្ចមេត្តាមានវិធានការចំពោះក្រុមរថយន្តដឹកដីធំៗទាំងនោះផងជៀសវាងមានគ្រោះថ្នាក់ជាយត្ថាហេតុ៕ ភារ៉ា ដង្កោ

...

jim (2) jim (1) jim (5) jim (3) jim (4)

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print