ព្រោះតែចង់ចាប់សត្វព្រាប បុរសម្នាក់ឡើងលើដំបូលព្រះវិហារ ធ្លាក់ស្លាប់

ចែករំលែក៖

 ខេត្តឧត្តរមានជ័យ ៖ បុរសម្នាក់ឡើងលើដំបូលព្រះវិហារ គោលបំណងចាប់សត្វព្រាប តែព្រះមិនជួយ ក៏រអិលជើងធ្លាក់ ស្លាប់បាត់បង់ជីវិត ដែលហេតុការណ៍នេះ បានកើតឡើង នៅពីវេលាម៉ោង ៩យប់ ថ្ងៃទី៨ ខែមិនា ឆ្នាំ២០១៧នេះ នៅក្នុងព្រះវិហារ វត្តអរិយវង្សាអំពិល ស្ថិតក្នុងភូមិ អំពិលថ្មី ឃុំអំពិល ស្រុកបន្ទាយអំពិល ខេត្តឧត្តរមានជ័យ។

ជនរងគ្រោះត្រូវបានគេថាឈ្មោះ សឿន ជា ភេទប្រុស អាយុ៤៣ឆ្នាំ មុខរបរជាកម្មករសំណង់ មានស្រុកកំណើតនៅភូមិព្រែកឆ្តោ ឃុំពាមឯក ស្រុកឯកភ្នំ ខេត្តបាត់ដំបង ដែលបច្ចុប្បន្ន បានមកស្នាក់នៅភូមិឃុំកើតហេតុខាងលើ ដើម្បីធ្វើការសំណង់។

យោងតាមឱ្យដឹងកម្មករសំណង់ ដែលធ្វើការជាមួយគ្នាបានរៀបរាប់ថា មុនពេលកើតហេតុ បុរសរូបនេះ ហើយបានដាក់ជណ្តើឡើងទៅលើដំបូល ព្រះវិហារ ដើម្បីចាប់សត្វព្រាប យកទៅធ្វើម្ហូប ហើយនៅពេល ចាប់បានមួយក្បាល ដោយស្ថានភាពយប់ងងឹត ជនរងគ្រោះ ស្រាប់តែរអិលជើង ធ្លាក់មកក្រោម ហើយបោកក្បាល នឹងកំរាលការ៉ូ បណ្តាលឱ្យស្លាប់ភ្លាមៗ នៅនឹងកន្លែងតែម្តង។

ក្រោយពីកើតហេតុ សមត្ថកិច្ចបានធ្វើការត្រួតពិនិត្យរួច ហើយបានប្រគល់សាកសព ទៅឱ្យក្រុមគ្រួសារ ដើម្បីនាំយកទៅធ្វើបុណ្យទៅតាមប្រពៃណី ៕

...

7d1086de-b6b4-4866-8487-2d5d27322c1d fdfef41f-0beb-437b-bd17-9faa5e2cd818

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print