ខេត្តព្រះសីហនុ៖ នៅវេលាម៉ោង៨និង៤០នាទីយប់ថ្ងៃទី៩ ខែមីនា ឆ្នាំ ២០១៧ មានគ្រោះថ្នាក់ចរាចរណ៍១កើតឡេីង នៅតាមផ្លូវជាតិលេខ៤ ចន្លោះគីឡូម៉ែត្រ១៦៨-១៦៩ ស្ថិតក្នុងភូមិតាពៅ ឃុំជេីងគោ ស្រុកព្រៃនប់ រវាងរថយន្ត១គ្រឿងម៉ាកserLing ពណ៌ស្លែ ពាក់ស្លាកលេខភ្នំពេញ 3A-7884 ទិសដៅពីភ្នំពេញទៅព្រះសីហនុ មកដល់ចំណុចខាងលេី បានបុករះម៉ូតូ២គ្រឿិងដែលបើកបញ្ច្រាសទិសគ្នា បណ្តាលឲ្យឆេះម៉ូតូ២គ្រឿងខូចខាតទាំងស្រុង (ទី១ម៉ាកហុងដាឌ្រីម សេ១២៥, ទី២ម៉ាកវ៉េវ ពណ៌ក្រហម ។ ក្រោយកើតហេតុ អ្នកបេីករថយន្តបានរត់គេចខ្នួន ។
គ្រោះថ្នាក់ខាងលេីបណ្ដាលឲ្យអ្នកបេីកបរម៉ូតូ២នាក់រងរបួសធ្ងន់មានទី១,ឈ្មោះឃឹម សុឃីម ភេទប្រុស អាយុ២៨ឆ្នាំ ទីលំនៅស្រុកស្អាង ខេត្តកណ្តាល និងទី២,ឈ្មោះម៉េង គឺមហួ ភេទប្រុស អាយុ២៧ឆ្នាំ មានទីលំដូចគ្នា។
ក្រោយកើតហេតុជនរងគ្រោះត្រូវបានរថយន្តដឹកយកទៅសម្រាកព្យាបាលនៅមន្ទីរពេទ្យឯកជនផូ ផាន់នីវាលរេញ រីឯមធ្យោបាយ ទាំង៣គ្រឿងសមត្ថកិច្ចយកមករក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកព្រៃនប់ ៕ ឆ្លាម សមុទ្រ