បាតុករស្លាប់២នាក់នៅក្នុងបាតុកម្មប្រឆាំងការដកតំណែងប្រធានាធិបតីកូរ៉េខាងត្បូង

ចែករំលែក៖

ប៉ូលិសកូរ៉េខាងត្បូងបានប្រកាសឲ្យ ដឹងថា មានមនុស្ស២នាក់ស្លាប់ពេលចូល រួមធ្វើបាតុកម្មប្រឆាំងនឹងតុលាការរដ្ឋធម្ម នុញ្ញ ដែលសម្រេចដកតំណែងប្រធានាធិបតីពីលោកស្រី ផាក គឿនហេ។

សារព័ត៌មាន AP បានដកស្រងសម្តី ប៉ូលិសកូរ៉េខាងត្បូងបានបញ្ជាក់ថា មាន មនុស្ស២នាក់ស្លាប់ ក្នុងនោះមានលោកតាអាយុ៧០ឆ្នាំម្នាក់ ដោយមានរបួសចំក្បាល ពេលប៉ះជាមួយរថយន្តក្រុង នៅមុខអគារ តុលាការធម្មនុញ្ញ។ ក្រុមបាតុករបាននាំគ្នាតវ៉ានៅមុខតុលាការក្រោយពេលដែល លោកស្រី ផាក គឿនហេ ត្រូវបានដកហូត តំណែង។ ក្រោយការសម្រេចខាងលើ ក្រុមអ្នកគាំទ្រលោកស្រី ផាក បានដង្ហែ ក្បួនបាតុកម្មបង្កឲ្យមានអំពើហិង្សាដោយក្រុមបាតុករបានយកដំបងវាយរថយន្ត ក្រុងដែលដាក់ធ្វើជារនាំការពារមុខតុលាការ។

ជាមួយនឹងការដកហូតតំណែងនេះដែរ កូរ៉េខាងត្បូងនឹងត្រូវរៀបចំបោះឆ្នោត ជ្រើស រើសប្រធានាធិបតីថ្មីនៅក្នុងខែឧសភាខាងមុខ។

នៅពេលនេះប្រធានាធិបតីចាំផ្ទះដឹកនាំប្រទេសជាបណ្តោះអាសន្នរហូតដល់ មានប្រធានាធិបតីថ្មី។

ពាក់ព័ន្ធនឹងការដកហូតតំណែងខាង លើ មេធាវីការពារក្តីឲ្យអតីតប្រធានាធិបតី កូរ៉េខាងត្បូងលោកស្រី ផាក គឿនហេ បានតវ៉ាប្រឆាំងនឹងសេចក្ដីសម្រេច របស់ តុលាការធម្មនុញ្ញ ដែលបានបណ្ដេញលោក ស្រីចេញពីតំណែងនៅព្រឹកថ្ងៃសុក្រ ទី១០ ខែមីនា ឆ្នាំ២០១៧នេះ។ ដោយលោកបាន លើកឡើងថា ការកាត់ទោសនេះត្រូវបាន គេធ្វើឡើងនៅក្នុងលក្ខណៈមិនត្រឹមត្រូវ។

ការតវ៉ារបស់មេធាវីការពារក្ដីរបស់អតីតប្រធានាធិបតីកូរ៉េខាងត្បូង លោក Seo Seog-goo ធ្វើឡើងក្នុងរយៈពេលដ៏ខ្លីមួយបន្ទាប់ពីតុលាការបានសម្រេចបណ្ដេញលោកស្រី ផាក គឿនហេ ចេញពីតំណែង ក្រោមបទចោទប្រកាន់ថា មានជាប់ពាក់ ព័ន្ធនឹងរឿងអាស្រូវ អំពើពុករលួយដែល ត្រូវបានគេដឹងថា លោកស្រីបានឃុបឃិតជាមួយមនុស្សជំនិតរបស់ខ្លួន គឺលោក ស្រី ឆយ សុនស៊ីល ដើម្បីលេបយកផល ប្រយោជន៍ និងអនុញ្ញាតឲ្យលោកស្រី ឆយ ជ្រៀតជ្រែកក្នុងកិច្ចការរដ្ឋ និងនយោបាយ៕

korea (2) korea (1)

...

ប្រែសម្រួល៖ ម៉ែវ សាធី

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print