កងរាជអាវុធហត្ថក្រចេះ ចុះបង្ក្រាបទីតាំងស្តុកឈើប្រណីត២កន្លែងនៅក្រុងក្រចេះនិងស្រុកចិត្របុរីខេត្តក្រចេះ

ចែករំលែក៖

ខេត្តក្រចេះ ៖ នៅថ្ងៃទី១០ ខែមីនា ឆ្នាំ២០១៧នេះកម្លាំងសមត្ថកិច្ចបានចុះបង្ក្រាបទីតាំងស្តុកឈើចំនួន២កន្លែង នៅក្រុង ក្រចេះ និងស្រុកចិត្របុរី ខេត្តក្រចេះ ក្រោម ការសម្របសម្រួលពីតំណាងអយ្យការអម សាលាដំបូង ហើយបានដកហូតឈើពីក្រុមឈ្មួញលាក់ទុកបម្រុងនាំចេញទៅប្រទេស វៀតណាម ។

ទីតាំង២កន្លែងខាងលើ ទី១-នៅក្រោយ អាហារដ្ឋានអូននាង ស្ថិតនៅភូមិគោលាប់ ឃុំគោលាប់ ស្រុកចិត្របុរី និងទី២-នៅខាង ក្រោយអាហារដ្ឋាន យូអ៊ី៦៦៦ ស្ថិតនៅ ភូមិកាប៉ូ សង្កាត់អូរឫស្សី ក្រុងក្រចេះ ។

លោកឧត្តមសេនីយ៍ត្រី សាន ប៊ុនថា មេបញ្ជាការកងរាជអាវុធហត្ថខេត្តក្រចេះបានឲ្យ ដឹងថា ប្រតិបត្តិការនេះធ្វើឡើងដោយកម្លាំង សមត្ថកិច្ចចម្រុះរួមមាន កម្លាំង កងរាជអាវុធហត្ថក្រចេះ ស្រុកចិត្របុរី មន្រ្តីសង្កាត់រដ្ឋបាលព្រៃឈើថ្មគ្រែ កម្លាំងនគរ បាលប៉ុស្តិ៍រដ្ឋ បាលគោលាប់ និងកម្លាំង នគរបាលប៉ុស្តិ៍អូរប្ញស្សី ក្រោមការសម្រប សម្រួលពីលោក ធុជ បញ្ជៈសន្តិភាព ព្រះរាជ អាជ្ញារងអម សាលាដំបូងខេត្តក្រចេះ ។

លោកបន្តថា លទ្ធផលទីតាំងទី១កម្លាំងសមត្ថកិច្ចចម្រុះរឹបអូសបានឈើប្រភេទលេខ១ (សសរ ផ្ចឹក និងសុក្រំ) ចំនួន ៤១ ដើម ស្មើនឹង ៣,៧៦០ម៉ែត្រគូប និងទីតាំង ទី២ រឹបអូសបានរថយន្ត១គ្រឿង ម៉ាក សាំយ៉ុង ពណ៌ស្លែ ពាក់ស្លាកលេខ ភ្នំពេញ 2L-7590ចំនួន១គ្រឿង ឈើប្រភេទ លេខ១ (សសរ ផ្ចឹក និងសុក្រំ) ចំនួន៤៣ ដើម ស្មើនឹង ៤,៨៧៥ម៉ែត្រគូប សរុបទាំង ពីរករណីចំនួន៨៤ដើម ស្មើនឹង៨,៦៣៥ ម៉ែត្រគូប ។ ឈើទាំងនេះត្រូវបានយកទៅរក្សាទុកនៅស្ថានីយបណ្ដុះកូនឈើខ្សារដើម្បីចាត់ ការបន្តទៀត ៕ ហេង នរិន្ទ្រ

...

kratie (1) kratie (2)

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print