នគរបាលចាប់ជនជាតិចិន១៦នាក់ សង្ស័យក្រុមចាប់ជំរិតតាមអីុនធើណេត

ចែករំលែក៖

ភ្នំពេញ៖ សមត្ថកិច្ចនគរបាលរាជធានីភ្នំពេញបានឡោមព័ទ្ធភូមិគ្រឹះ២កន្លែងជាប់ៗគ្នា នៅក្នុងសាខាបុរីពិភពថ្មី មានទីតាំងស្ថិតនៅភូមិចុងថ្នល់ខាងកើត សង្កាត់ទឹកថ្លា ខណ្ឌសែនសុខដោយបានឃាត់ខ្លួនជនជាតិចិនស្រីប្រុសទាំងអស់១៦នាក់ ។ មន្រ្តីនគរ បាលម្នាក់បានប្រាប់ថា ពួកគេជាក្រុមជន សង្ស័យចាប់ជំរិតមនុស្សឆ្លងដែនតាមអីុនធើណេត ។

ប្រតិបត្តិការនេះមានមន្រ្តីនគរបាល សន្តិសុខផ្ទៃក្នុងក្រសួងមហាផ្ទៃសហការជាមួយ នគរបាលមូលដ្ឋានខណ្ឌសែនសុខ និងមានតំណាងមន្ត្រីតុលាការចូលរួមផងដែរ ប៉ុន្តែគេហាមដាច់ខាតមិនឲ្យអ្នកកាសែតចូលថតរូបយកព័ត៌មានឡើយ ដោយសារនគរបាលទាំងនោះភាគច្រើនតែងតែមានទម្លាប់អាក្រក់ឲ្យតែពេលចុះមកបំពេញ ការងារបែបនេះ តែងឆ្លៀតឱកាសជញ្ជូន ប្រមូលយកទ្រព្យសម្បត្តិគេផ្សេងៗ គ្មាន របៀបនិងបង្កឲ្យមានបញ្ហាហើយខ្មាស អៀនបែរជាមកខឹងអ្នកកាសែតទៅវិញ ក្រោមលេសថា វាជាកិច្ចការសម្ងាត់របស់សមត្ថកិច្ចស៊ើបអង្កេត ។

ករណីនេះសមត្ថកិច្ចបានឃាត់ខ្លួនក្រុម ជនជាតិចិនចំនួន១៦នាក់ ដែលក្នុងនោះ មានស្ត្រី៨នាក់ និងកុមារ២នាក់ផងដែរ ។
ជនជាតិចិនទាំងនោះជាក្រុមជនរកសីុចាប់ជំរិតមនុស្សយកលុយឆ្លងដែនតាម ប្រព័ន្ធអីុនធើណេត ហើយសមត្ថកិច្ចយើងបានរឹបអូសយកបាននូវវត្ថុតាងមួយចំនួន មានកំព្យូរទ័រភ្ជាប់ប្រព័ន្ធអីុនធើណេត និង ឧបករណ៍ផ្សេងៗទៀត ដែលគេសង្ស័យថា អាចមានការពាក់ព័ន្ធបទល្មើសទាំងនេះ ៕ ហេង នរិន្រ្ទ

...

Chies (1) Chies (2)

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print