ខេត្តត្បូងឃ្មុំ ៖ ផ្ទះ១ខ្នង និងម៉ូតូឆាលី១គ្រឿងរួមទាំងសម្ភារមួយចំនួនទៀត ត្រូវបានអគ្គិភ័យលេបត្របាក់ស្ទើរតែទាំងស្រុង ។ សមត្ថកិច្ចអះអាងថា មូលហេតុដែលបណ្តាលឲ្យមានករណីឆេះនេះកើតឡើងមកពីទុស្សេខ្សែចរន្តអគ្គិសនី ។
ហេតុការភ្ញាក់ផ្អើលនេះកើតឡើងនៅវេលាម៉ោង៧និង៣០នាទី ថ្ងៃទី១៣ ខែមីនា ឆ្នាំ២០១៧ ស្ថិតនៅភូមិមង់ទី៧ ឃុំមង់រៀវ ស្រុក-ខេត្តត្បូងឃ្មុំ ។
សមត្ថកិច្ចមូលដ្ឋានបានឲ្យដឹងថា ម្ចាស់ផ្ទះឈ្មោះ ហែម សុភឿន អាយុ៤០ឆ្នាំ ភេទប្រុស ប្រពន្ធឈ្មោះអ៊ុង សុខន អាយុ៤២ឆ្នាំ មានកូនចំនួន០៣នាក់ ។ ផ្ទះមានទំហំ៥×៧ កំពស់២m ប្រក់ស័ង្កសី ជញ្ជាំងស័ង្កសី ។ សមត្ថកិច្ចបន្តថា ការផ្តើមឲ្យឆេះនេះ ដោយសារម្ចាស់ផ្ទះ អត់នៅ រវល់ទៅបេះស្វាយចន្ទី ខេត្តមណ្ឌលគីរី ទុកកូនស្រីម្នាក់នៅមើលផ្ទះ ។
ករណីនេះ សមត្ថកិច្ចអះអាងថា មូលហេតុបណ្តាលមកពីទុសេខ្សែភ្លើង ។ សម្ភារខូចខាតមានម៉ូតូឆាលី០១គ្រឿង ខោអាវ និងសំភារះមួយចំនួនទៀត ៕ វណ្ណះ