កម្មករអគ្គិសនីម្នាក់​ ត្រូវបានខ្សែភ្លើងឆក់ស្លាប់នៅលើបង្គោល ខណៈកំពុងតបណ្តាញខ្សែភ្លើង

ចែករំលែក៖

ខេត្តសៀមរាប ៖ កម្មករអគ្គិសនីម្នាក់ ខណៈឡើងតខ្សែបណ្តាញអគ្គិសនី ត្រូវបានឆក់ស្លាប់មួយរំពេចនៅលើបង្គោលភ្លើង  ។ ការស្លាប់ នេះត្រូវបានគេអះអាងថា ដោយសារខុសលក្ខណៈបច្ចេកទេស ។ ហេតុការណ៍នេះបានបង្កឲ្យមានការភ្ញាក់ផ្អើល នៅវេលាម៉ោង៩និង១៥ នាទីព្រឹក ថ្ងៃទី១៣ ខែមីនា ឆ្នាំ២០១៧ ស្ថិតនៅក្បែរវត្តជីក្រែង ឃុំជីក្រែង ស្រុកជីក្រែង ខេត្តសៀមរាប ។

អាជ្ញាធរសមត្ថកិច្ចបានឲ្យដឹងថា ជនរងគ្រោះ ឈ្មោះ ជាសុខ ភេទប្រុស អាយុ៥១ឆ្នាំ (ស្លាប់ដោយត្រូវខ្សែភ្លើងឆក់ ) មានទីលំនៅភូមិសំរោងធំ ឃុំអន្លង់សំណរ ស្រុកជីក្រែង មានមុខរបរជាកម្មករអគ្គសនីឯកជន ។

បច្ចុប្បន្នសពត្រូវបានកម្លាំងនគរបាលប្រគល់ជូនក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី ៕  ជាយក្រុង

...

nkd-2 (1) nkd-2 (2)

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print