ក្រសួងអប់រំរង់ចាំមើលការដាក់បញ្ចូលកីឡាទាញព្រ័ត្រក្នុងកីឡាអូឡាំពិកឆ្នាំ២០២០ដែលភាគីជប៉ុនសន្យា

ចែករំលែក៖

ភ្នំពេញ៖ ថ្លែងនៅក្នុងពិធីប្រគល់វិញ្ញា បនបត្របញ្ជាក់ការសិក្សាវគ្គបណ្តុះបណ្តាល គ្រូកីឡាទាញព្រ័ត្រកម្រិតមូលដ្ឋានលើកទី១ក្រោមការឧបត្ថម្ភថវិកាពីក្រសួងអប់រំយុវជននិងកីឡាលោក ប៊ូ ជុំសេរី រដ្ឋលេខាធិការក្រសួងអប់រំយុវជននិងកីឡាបានថ្លែងនូវការគាំទ្រចំពោះអ្វីដែលប្រធានសហព័ន្ធកីឡាទាញព្រ័ត្រកម្ពុជាបានលើកឡើងថា ប្រទេសជប៉ុននឹងព្យាយាមដាក់បញ្ចូល ប្រភេទកីឡាទាញព្រ័ត្រចូលទៅក្នុងកីឡាអូឡាំពិករដូវក្តៅនាឆ្នាំ២០២០ ក្នុងឋានៈ ជប៉ុនធ្វើជាម្ចាស់ផ្ទះរៀបចំព្រឹត្តិការណ៍នេះ។

លោកអនុរដ្ឋលេខាធិការបានសម្តែងការអបអរសាទរចំពោះដំណឹងនេះបន្ទាប់ ពីលោក មាស សារិន ប្រធានសហព័ន្ធកីឡាទាញព្រ័ត្រកម្ពុជាបានប្តេជ្ញាចិត្តនៅចំពោះមុខគ្រូឧទ្ទេស សិក្ខាកាមមកពីគ្រប់ខេត្ត រាជធានី និងស្ថាប័នពាក់ព័ន្ធថា និងជំរុញ វិស័យកីឡាទាញព្រ័ត្រកម្ពុជាឲ្យដល់គោលដៅទាំងថ្នាក់ជាតិនិងអន្តរជាតិ ពិសេស សំដៅចូលរួមក្នុងការប្រកួតកីឡាអូឡាំពិក ២០២០នៅទីក្រុងតូក្យូប្រទេសជប៉ុន។

លោកប៊ូ ជុំសេរី ថ្លែងបញ្ជាក់ថា តាម លក្ខខណ្ឌរបស់គណៈកម្មាធិការកីឡាអូឡាំ ពិកពិភពលោកបានកំណត់នៅក្នុងធម្មនុញ្ញ អូឡាំពិកចំនួន២ចំណុចធំៗគឺ ទី១-ប្រភេទកីឡាទាំងឡាយណាដែលលេងដោយបុរសចាប់ពី៤៥ប្រទេស និង៥ទ្វីបអាចចូលរួមប្រកួតក្នុងកីឡាអូឡាំពិកបាន។ ទី២-ប្រភេទ កីឡាទាំងឡាយណាដែលលេងដោយនារី ចាប់ពី៤៤ប្រទេសនិង៤ទ្វីបអាចចូលរួម ប្រកួតក្នុងកីឡាអូឡាំពិកបាន។ ដូច្នេះលោក នឹងរង់ចាំមើលការដាក់បញ្ចូលកីឡាទាញព្រ័ត្ររបស់ភាគីជប៉ុនក្នុងនាមជប៉ុនម្ចាស់ ផ្ទះរៀបចំព្រឹត្តិការណ៍កីឡាអូឡាំពិកឆ្នាំ ២០២០ខាងមុខនេះ ។

លោកបញ្ជាក់បន្ថែមថា អ្វីដែលនាំឲ្យ កីឡាទាញព្រ័ត្រកម្ពុជាមានជីវិតមកដល់ បច្ចុប្បន្នគឺប្រភេទកីឡានេះដំបូងឡើយស្ថិតក្នុងល្បែងប្រជាប្រិយរបស់ពលរដ្ឋខ្មែរ សម្រាប់លេងកម្សាន្តក្នុងពិធីបុណ្យចូលឆ្នាំថ្មីនិងពិធីបុណ្យផ្សេងៗហើយក៏មានបណ្តាប្រទេសមួយចំនួនទៀតក៏ល្បែងទាញព្រ័ត្រ នេះដែរតាមរយៈជំនឿសាសនា ក្នុងនោះ នៅតាមជញ្ជាំងប្រាសាទបុរាណខ្មែរក៏មានឆ្លាក់ពីប្រវត្តិកីឡាទាញព្រ័ត្រនេះដែរ។

គួរបញ្ជាក់ថា ក្នុងប្រវត្តិកីឡាទាញព្រ័ត្រ ធ្លាប់បានដាក់បញ្ចូលក្នុងកម្មវិធីកីឡាអូឡាំពិកតាំងពីឆ្នាំ១៩០០នៅទីក្រុងប៉ារីស ប្រទេសបារាំងដែលមានវិញ្ញាសា ប្រកួត៥ នាក់ទល់៥នាក់។ តមកនៅឆ្នាំ១៩០៤ ដល់ឆ្នាំ១៩២០ កីឡានេះបានប្តូរវិញ្ញាសាពី៥នាក់ទល់៥នាក់មកប្រកួត៨នាក់ទល់៨នាក់វិញសរុបចំនួន៥លើក។ នេះបើយោង តាមប្រវត្តិដែលប្រធានសហព័ន្ធកីឡាទាញ ព្រ័ត្រកម្ពុជាបានបង្ហាញជូនសិក្ខាកាមក្នុងពិធីចែកសញ្ញាបត្រកាលពីថ្ងៃទី១១ ខែមីនា ឆ្នាំ២០១៧កន្លងទៅនៅស្នាក់ការគណៈ កម្មាធិការជាតិអូឡាំពិកកម្ពុជា ៕
សារីម

...

sarim (2) sarim (1) sarim (3) sarim (4)

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print