ស្រវឹងស្រាជិះម៉ូតូូប៉ះរថយន្តហើយព្យាយាមបើករត់ទៅបុកម៉ូតូមួយគ្រឿងទៀតរងរបួសធ្ងន់២នាក់

ចែករំលែក៖

ភ្នំពេញ៖ បុរសម្នាក់ស្រវឹងស្រាជិះម៉ូតូូប៉ះរថយន្តគេហើយព្យាយាមជិះរត់គេចខ្លួនក៏ជ្រុលទៅបុកម៉ូតូមួយគ្រឿងទៀតបណ្ដាលអោយរងរបួសធ្ងន់ ២នាក់ ។ ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង7:00នាទីយប់ថ្ងៃទី19ខែសីហាឆ្នាំ២០១៥ នៅតាមបណ្ដោយផ្លូវបេតុង ស្តិតក្នុុងភូមិចំការឪឡឹក សង្កាត់កាកាប ខណ្ឌពោធិ៍សែនជ័យ ។

សែនជ៍យ៣

 

ប្រភពព័ត៍មានពីកន្លែងកើតហេតុបានអោយដឹងថាបុរសរងគ្រោះឈ្មោះ ប៊ូស៊ុង អាយុ៣២ឆ្នាំ មុខរបរកម្មកររោងចក្រ ស្នាក់នៅភូមិកើតហេតុខាងលើមានស្រុកកំណើតនៅភូមិពន្លៃ ឃុំព្រែកព្នៅ ស្រុកទឹកផុស ខេត្តកំពង់ឆ្នាំ ជិះម៉ូតូម៉ាកHonda C 125 ពណ៌ខ្មៅ ពាក់ស្លាកលេខពោធិ៍សាត់1A4087 រងរបួសស្រាល ចំណែកឯអ្នកបើកបរម៉ូតូបង្កហេតុឈ្មោះ ឥត សុវណ្ណារ៉ា ភេទប្រុសអាយុ២៥ឆ្នាំ បច្ចុប្បន្នស្នាក់នៅភូមិជម្ពូនវ័ន សង្កាត់ចោមចៅខណ្ឌពោធិ៍សែនជ័យ មានស្រុកកំណើតនៅសង្កាត់ផ្សារដេប៉ូ៣ខណ្ឌទួលគោក ជិះម៉ូតូម៉ាកHonda C110 ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ1BF-8459(រងរបួសធ្ងន់) ។

តាមប្រភពពត៌មានពីកន្លែងកើតហេតុបានអោយដឹងថានៅមុនពេលកើតហេតុឃើញបុរសម្នាក់ជិះម៉ូតូមួយគ្រឿងទាំងស្ថានភាពស្រវឹងស្រាធ្វើដំណើរតាមបណ្ដោយផ្លូវបេតុងក្នុងទិសដៅពីកើតទៅលិចក្នុងល្បឿនលឿនគណៈមកដល់ចំណុចកើតហេតុក៏ជ្រុលប៉ះរថយន្តមួយគ្រឿងរងការខូចខាតបន្តិចបន្តួច ហើយបានព្យាយាមបើករត់គេចក៏ទៅបុកនឹងម៉ូតូជនរងគ្រោះដែលបើកក្នុងទិសដៅបព្ចាាសទិសគ្នាពេញទំហឹងបណ្ដាលអោយរងរបួសធ្ងន់បាក់ដងកាំបិទខាងឆ្វេងខ្លួនឯង រីឯអ្នកបើកបរម៉ូតូរងគ្រោះសន្លប់នៅនឹងកន្លែងកើតហេតុ ។

ក្រោយពេលកើតហេតុជនបង្កនិងជនរងគ្រោះត្រូវបានរថយន្តសង្គ្រោះដឹកទៅមន្ទីរពេទ្យភ្លាមចំណែកម៉ូតូទាំង២គ្រឿងត្រូវបាននគរបាលចរាចរណ៍ខណ្ឌពោធិ៍សែនជ័យយកទៅរក្សាទុកដើម្បីរងចាំដោះស្រាយនៅពេលក្រោយ ដោយឡែករថយន្តដែលម៉ូតូបង្កប៉ះនោះដោយមិនចង់មានរឿងវែងឆ្ងាយក៏បានបើកទៅបាត់ដោយមិនដាក់ពាក់បណ្តឹងនោះទេ ៕

សែនជ៍យ១

សែនជ៍យ២

...

ដោយ៖ សុខា សែនជ័យ

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print