ខេត្តស្វាយរៀង៖ យុវជន២នាក់បានរងរបួសធ្ងន់ខណៈដែលស្រវឹងស្រាជោកជាំហើយជិះម៉ូតូត្រឡប់មកផ្ទះក្នុងល្បឿនលឿនមិនប្រយ័ត្នរេចង្កូតទៅបុកដើមប្រេងខ្យល់ កាលពីវេលាម់ោង៨និង៤០នាទីយប់ថ្ងៃទី១៣ ខែមីនា ឆ្នាំ២០១៧ ស្ថិតនៅឃុំចំឡង ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង។
សមត្ថកិច្ចនគរបាលស្រុកបានឲ្យដឹងថា យុវជនទាំង២នាក់មានឈ្មោះសំវ៉េ អាយុ២០ឆ្នាំ មានទីលំនៅភូមិតាជៃ ឃុំកំពង់ចំឡង ស្រុកស្វាយជ្រំ (រងរបួសបាក់ឆ្អឹងដងកាំបិត) និងម្នាក់ទៀតឈ្មោះកេត ហម អាយុ១៩ឆ្នាំ មុខរបរសិស្ស មានទីលំនៅភូមិចុងដូង ឃុំចុងដូង ស្រុកបារ៉ាយ ខេត្តកំពង់ធំ (រងរបួសជង្គង់ឆ្វេងធ្ងន់ធ្ងរ)។
តាមសាក្សីបានឲ្យដឹងថា មុនកើតហេតុឃើញយុវជន២នាក់បានជិះម៉ូតូមួយគ្រឿងម៉ាកសុីរួស ពណ៌ស គ្មានស្លាកលេខ ដោយធ្វើដំណើរពីទិសខាងកើតទៅលិចក្នុងល្បឿនលឿនហើយស្រាប់តែរេចង្កូតធ្លាក់ផ្លូវទៅបុកនិងដើមប្រេងខ្យល់បណ្ដាលឲ្យរងរបួសសន្លប់ស្ដូកស្ដឹងនិងកន្លែង។
ក្រោយមកអ្នកភូមិរាយការណ៍មកសមត្ថកិច្ចមូលដ្ឋានមកដឹកជនរងគ្រោះទាំង២នាក់មកកាន់មន្ទីរពេទ្យបង្អែកខេត្តស្វាយរៀង៕ យឹម សុថាន
...