ទួរគីបានសម្រេចមិនឲ្យអគ្គរដ្ឋទូត ហុល្លង់ វិលត្រឡប់ទៅកាន់ទួរគីវិញឡើយ ដោយ កាត់ផ្តាច់ទំនាក់ទំនងការបរទេសជាបណ្តោះអាសន្នរហូតដល់រដ្ឋាភិបាលទីក្រុង អាមស្ទែរដាមបំពេញតាមលក្ខណ្ឌរបស់ទីក្រុងអង់ការ៉ា សិន។
សារព័ត៌មាន AFP បានដកស្រង់ការប្រកាសរបស់ឧបនាយករដ្ឋមន្ត្រីទួរគីលោក Numan Kurtulmus ឲ្យដឹងថា «រហូតដល់អ្វីដែលយើងបានដាក់ចេញត្រូវបានភាគីហុល្លង់ បំពេញតាម បើមិនដូច្នេះទេ អគ្គរដ្ឋ ទូតហុល្លង់ នឹងមិនអាចវិលត្រឡប់មកកាន់ប្រទេសទូរគីវិញឡើយតិ។ អគ្គរដ្ឋទូតហុល្លង់ ប្រចាំនៅទីក្រុងអង់ការ៉ា គឺលោក Keescornlis Van Rijពេលនេះ មិននៅក្នុងប្រទេសទួរគី នោះឡើយ ហើយកិច្ចការទូតបានប្រគល់ ឲ្យតំណាងនៅទីនោះ គ្រប់គ្រងជាបណ្តោះ អាសន្ន។
ភាពតានតឹងរវាងទួរគីនឹងហុល្លង់ ចាប់ ផ្តើមនៅថ្ងៃ ទី១១ ខែមីនា នៅពេលដែល រដ្ឋាភិបាលទីក្រុង អាមស្ទែរដាម មិនអនុញ្ញាត ឲ្យយន្តហោះ ដឹករដ្ឋមន្ត្រីការបរទេសទួរគី ចុះចតនៅទីក្រុងនេះ ដើម្បីទៅចូលរួមពិធីជួបជុំជនជាតិទួរគី នៅទីនោះដែលជាការ ស្វែងរកការគាំទ្រ លើគម្រោងកែប្រែរដ្ឋ ធម្មនុញ្ញរបស់ទួរគី។
ប្រធានាធិបតីទួរគី បានហៅហុល្លង់ថា «បានបន្សល់នូវរបបហ្វាស៊ីស » ហើយ ព្រមានហុល្លង់ថា នឹងត្រូវសងនៅតម្លៃ ដែលខ្លួនបានធ្វើ។ ទួរគីកាលពីថ្ងៃទី១៣ ខែមីនា បានកោះហៅ មន្ត្រីទូតហុល្លង់ ប្រចាំ នៅទីក្រុងអង់ការ៉ាដើម្បី ប្រឆាំងនឹងសកម្ម ភាព បំបែកហ្វូងបាតុកម្មរបស់ជនជាតិទួរគីនៅទីក្រុងអាមស្ទែរដាម កាលពីថ្ងៃទី១២ ខែមីនា។
ឧបនាយករដ្ឋមន្ត្រីទួរគី បានប្រកាស ផ្អាកទំនាក់ទំនងការបរទេសជាមួយប្រទេស ហុល្លង់ ហើយផ្អាកផ្តល់លិខិតអនុញ្ញាតឲ្យមានការហោះហើរពីហុល្លង់ចូលទៅកាន់ទួរគីចាប់ពីថ្ងៃទី១៣ខែមីនា កន្លងមក។
ឧបនាយករដ្ឋមន្ត្រីទួរគីបានបញ្ជាក់ថា រាល់ទំនាក់ទំនងជាន់ខ្ពស់ ក្នុងនោះមានថ្នាក់ រដ្ឋមន្ត្រីនិងខ្ពស់ជាងនេះត្រូវបានផ្អាកជា បណ្តោះអាសន្នរហូតដល់ហុល្លង់ លុប លាងនូវអ្វីដែលខ្លួនបានធ្វើ ទៅលើប្រទេស ទួរគី។
សកម្មភាពខាងលើកើតឡើងក្រោយពេលដែលបានហាមមិនឲ្យយន្តហោះដឹក រដ្ឋមន្រ្តីការបទេសទួរគីចុះចតនៅទីក្រុង រ៉ូតាដាមប្រទេសហូល្លង់ ធ្វើឲ្យរដ្ឋាភិបាល ទួរគីខឹងសម្បាខ្លាំងណាស់នឹងចំណាត់ការរបស់អាជ្ញាធរហុល្លង់។ នៅក្នុងក្បួនមហាជនរៀបចំនៅទីក្រុងអ៊ីស្តង់ប៊ូលលោកប្រធានាធិបតីទួរគីរេស៊ីបអ៊ែរដូហ្កានបានប្រតិកម្មចាត់ទុកហូល្លង់ថាហ្វាស៊ីសនិងជាសំណល់របស់ពួកណាហ្ស៊ី។ នៅក្នុងសម្តី ព្រមានខ្លាំងលោកអ៊ែរដូហ្កានបាននិយាយយ៉ាងដូច្នេះថា “ស្តាប់ឲ្យបានហូល្លង់ អ្នកអាចហាមតាមចិត្តចង់ មិនឲ្យយន្តហោះរដ្ឋមន្រ្តីទួរគីចុះចតប៉ុន្តែចាំមើលវិញតើយន្តហោះហូល្លង់នឹងចុះចតបានយ៉ាងម៉េចនៅទួរគី”។
រដ្ឋាភិបាល ហូល្លង់បានបញ្ជាក់ព័ត៌មានចុះផ្សាយរបស់កាសែតនិងលើកយកហេតុផលថាវត្តមានរបស់រដ្ឋមន្រ្តីការបរទេស ទួរគីនឹងអាចបង្កឲ្យមានគ្មានសណ្តាប់ធ្នាប់សង្គម។ នៅលើទំព័រសង្គមហ្វេសប៊ុក នាយករដ្ឋមន្រ្តីហូល្លង់ លោក Mark Rutte បានសរសេរថា លោករដ្ឋមន្រ្តីការបរទេសទួរគីមិនគោរពពាក្យសម្តីដោយបានអំពាវនាវឲ្យមានការជួបជុំដ៏ធំមួយនៅកន្លែងសាធារណៈ។ ប្រមុខរដ្ឋាភិបាលហូល្លង់ បានវាយតម្លៃថាសម្ដីគំរាមរបស់ប្រមុខការបរ ទេសទួរគីនឹងមិនអាចជួយឲ្យគេរកឃើញដំណោះស្រាយសមហេតុផលនោះទេ៕
ប្រែសម្រួល៖ ម៉ែវ សាធី