ខ្សឹបដាក់ត្រចៀក៖ ប្រធានមន្ទីររៀបចំដែនដីខេត្តក្រចេះកូនចៅចោទថាពុករលួយ

ចែករំលែក៖

ក្រុមមន្ត្រីរាជការនៃមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្ត ក្រចេះខ្សឹបខ្សៀវគ្នាថា លោកប្រធានរបស់ពួកគេពុករលួយមិនចែកកូនចៅឲ្យបានរស់ផងទេ ។ ច្រើនឆ្នាំមកនេះលោកប្រធានមន្ទីរឈ្មោះ កៅ ម៉ាឌីឡែន បានប្រព្រឹត្តអំពើពុករលួយកិបកេងថវិកាក្នុងមន្ទីរ ជាពិសេសការទាមទារប្រាក់ថ្លៃសេវាសុំច្បាប់សាងសង់ និងការរត់ការផ្ទេរកម្មសិទ្ធិដីធ្លីជាដើម ។

ប្រភពរាយការណ៍ថា ក្រៅពីបញ្ហាអំពើពុករលួយលោកប្រធានមន្ទីរមិនបានចែក រំលែកការងារឲ្យទៅអនុប្រធានផ្សេងទៀតនោះឡើយ។ បើទោះបីជាមានការចែករំលែក បន្តិចបន្តួច ប៉ុន្តែអនុប្រធានខ្លះមានអំណាចតូចជាងប្រធានការិយាល័យទៅទៀត។ ដោយសារតែអំណាចកូនចៅធំជាងអនុប្រធានមន្ទីរនោះហើយ ទើបធ្វើឲ្យមានបញ្ហាជាច្រើនបានកើតឡើង។ អំពើពុករលួយដែលមិនចេះចែករំលែករបស់លោក កៅ ម៉ាឌីឡែន ធ្វើឲ្យរឿងរ៉ាវជាច្រើនត្រូវបែកធ្លាយចេញក្រៅ ។

ប្រភពបានឲ្យដឹងថា អនុប្រធាន យិន បទុម ជាអ្នកដែលទទួលបានចំណែកភាគ ផលច្រើនពីអ្នករត់ការធ្វើប្លង់ដី និងផ្ទេរកម្មសិទ្ធិដីធ្លី។

អំពើពុករលួយទាំងអស់នេះធ្វើឲ្យក្រុមមន្ត្រីនៅក្នុងមន្ទីរមើលមុខគ្នាមិនចំ។ ប្រភពបានឲ្យដឹងថា ការចែករំលែកមិនស្មើគ្នា នៅក្នុងចំណោមអនុប្រធានទាំងឡាយនោះហើយដែលធ្វើឲ្យក្រុមមន្ត្រីមិនពេញចិត្ត ចំពោះការដឹកនាំរបស់លោក កៅ ម៉ាឌីឡែន។ ក្រុមមន្ត្រីនៃមន្ទីរដែនដីនគរូបនីយកម្ម សំណង់ និងសុរិយោដីរំពឹងថា លោកទេសរដ្ឋមន្ត្រី ជា សុផារ៉ា នឹងពិនិត្យរឿងរ៉ាវនៅ មន្ទីរដែនដីនគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តក្រចេះផង ៕

...

1111

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print