បុរសម្នាក់បានស្លាប់យ៉ាងអាណោចអាធ័មបន្ទាប់ពីត្រូវរថយន្តហាយឡែនឌ័របើកបុកម៉ូតូ

ចែករំលែក៖

ភ្នំពេញ៖ បុរសម្នាក់បានដួលម៉ូតូអូសជាច្រើនម៉ែត្រហើយបោកនិងបង្គោលផ្លាកសញ្ញាបង្ហាញផ្លូវ បណ្តាលឲ្យបាក់កស្លាប់ក្នុងគ្រោះថ្នាក់ចរាចរណ៍រថយន្តហាយឡែនឌ័របើកបុកហើយរថយន្តបើករត់គេចបាត់។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះកើតនៅវេលាម៉ោង១២និង១០នាទីរំលងអធ្រាត្រឈានចូលថ្ងៃទី១៥ ខែមីនា ឆ្នាំ២០១៧ នៅតាមបណ្តោយផ្លូវឧកញ៉ាម៉ុងឬទ្ធី កែងនិងផ្លូវ១០១៥  ស្ថិតក្នុងសង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

សពជនរងគ្រោះសមត្ថកិច្ចបានរកឃើញអត្តសញ្ញាណមួយសន្លឹកដែលជាឈ្មោះសព រឿន សុភីនិត អាយុ២៣ឆ្នាំ មានស្រុកកំណើតភូមិកំពងឡ ឃុំកំពង់ពោធិស្រុកក្រគតរ ខេត្តពោធិ៍សាត់ មានមុខរបរកម្មករសំណង់នៅបុរីសែនសុខ ស្នាក់នៅម្តុំព្រែកលាន ខណ្ឌជ្រោយចង្វា ជិះម៉ូតូម៉ាកហុងដាឌ្រីម ស៊េរីឆ្នាំ២០០៦ ពណ៍ខ្មៅ ពាក់ស្លាកលេខបាត់ដំបង1L-2078 ។

តាមសាក្សីដែលឃើញហេតុការណ៍នៅកន្លែងកើតហេតុបានឲ្យដឹងថា បុរសរងគ្រោះបានជិះម៉ូតូតាមបណ្តោយផ្លូវ១០១៥ក្នុងទិសដៅពីត្បូងទៅ ឆ្ពោះទៅផ្លូវឧកញ៉ាម៉ុងឬទ្ធី ខណៈឡើងមកដល់ផ្លូវឧកញ៉ាម៉ុងឬទ្ធី បានបន្តិចក៏មានរថយន្តហាយឡែនឌ័រមិនចាំស្លាកលេខមិនចាំពណ៍ បើកតាមបណ្តោយផ្លូវឧកញ៉ាម៉ុងឬទ្ធីក្នុងទិសដៅពីលិចទៅកើតក្នុងល្បឿនលឿន បានទៅបុកបញ្ឆិតម៉ូតូជនរងគ្រោះពេញទំហឹងបណ្ដាកឲ្យម៉ូតូនិងជនរងគ្រោះអូសបុកផ្ទប់នឹងផ្លាកបង្ហាញផ្លូវ បាក់កនិងបាក់ភ្លៅខាងឆ្វេងស្លាប់ភ្លាមមួយរំពេច ហើយរថយន្តបង្កបានបើកគេចបាត់ទៅ។

ក្រោយកើតហេតុសពជនរងគ្រោះត្រូវបានសមត្ថកិច្ចជាមួយរថយន្តសាមុយដឹកសពយកតម្កល់នៅវត្តទឹកថ្លា ដើម្បីបងប្អូនមកទទួលយក ចំណែកម៉ូតូរបស់សពត្រូវបានយកទៅរក្សាទុកនៅអធិការខណ្ឌសែនសុខ៕

...

jim (5)jim (1)jim (2)jim (3)jim (4)

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print