អាជ្ញាធររាជធានីភ្នំពេញសមាហរណ កម្មយុវជន យុវនារី៤៩៧នាក់ ដែលជាសះស្បើយពីសារធាតុញៀននៅមណ្ឌលឱកាសខ្ញុំ ត្រូវត្រឡប់ទៅសហគមន៏វិញ

ចែករំលែក៖

ភ្នំពេញ ៖ ជនរងគ្រោះដោយសារ ធាតុញៀនចំនួន៤៩៧នាក់ ក្នុងនោះស្រី ២៨នាក់ ត្រូវបានធ្វើពិធីសមាហរណកម្មត្រឡប់ទៅសហគមន៍វិញ ។ ក្រុមប្រឹក្សា ជំនាញ នៃមជ្ឈមណ្ឌលឱកាសខ្ញុំបាន សម្រេចបញ្ជូនជនរងគ្រោះដោយសារការ សេពគ្រឿងញៀនចំនួន៤៩៧នាក់ឲ្យវិល ត្រឡប់ទៅសហគមន៍វិញ បន្ទាប់ពីទទួលការបណ្តុះបណ្តាលវិជ្ជាជីវៈ និងស្តារនីតិ សម្បទាបានរួចរាល់ ។ ពិធីនេះបានប្រព្រឹត្ដ ទៅនៅមជ្ឍមណ្ឌលឱកាសខ្ញុំ សង្កាត់ ឃ្មួញ ខណ្ឌសែនសុខ កាលពីថ្ងៃទី ១៥ មីនា ឆ្នាំ២០១៧ ។
លោក ឃួង ស្រេង អភិបាឡរាជធានីភ្នំពេញបានបញ្ជាក់ថា ប្អូនៗក្មួយ ៗ នៅ ពេលត្រឡប់ទៅសហគមន៍វិញត្រូវប្រាប់ មិត្តភ័ក្តិ និងបងប្អូនសាច់ញៀនថាកុំទៅពាក់ព័ន្ធគ្រឿងញៀនឲ្យសោះ ព្រោះវាពិបាក និង បង្កមហន្ដរាយណ៍ ដល់សង្គមគ្រួសារ និង សង្គមជាតិ ។ ដូច្នេះ ពេលប្អូនៗ ជាសះស្បើយ នូវសារធាតុ គ្រឿងគ្រឿងញៀននេះ ហើយ សូមប្អូនៗ កុំវិលត្រឡប់រកសារធាតុ ញៀនវិញទៀត ។ សូមប្អូនៗ កុំបន្ដការ លំបាកដល់ឪពុកម្ដាយ បងប្អូន មិត្ដភ័ក្តិត ទៅទៀត មិនតែប៉ុណ្ណោះពេលប្អូនៗ បាន ផ្តាច់សារធាតុញៀនហើយ និងកាត់បន្ថយ អំពើឆក់ ប្លន់ លួច និងអំពើអបាយមុខ ផ្សេងៗ នៅក្នុងសង្គមទៀតផង ។

លោកស្រី មុំ ចាន់ដានី នាយិកា មជ្ឍ មណ្ឌល ឱកាសខ្ញុំ បានបញ្ជាក់ថា ជនរងគ្រោះដែលនឹងត្រូវធ្វើសមាហរណកម្ម ត្រឡប់ទៅសហគមន៍វិញ នាពេលនេះ មានចំនួន៤៩៧នាក់ ក្នុងនោះមានស្រី ២៨នាក់ ។ ជន រងគ្រោះ ដែលបានចូលមក ទទួលសេវាអប់រំ ស្តារនីតិសម្បទាក្នុង មណ្ឌល ឱកាសខ្ញុំមានពី៣ខែដល់៩ខែ ដោយត្រូវបានគណៈកម្មការពិនិត្យវាយ តម្លៃពីលទ្ឋផល អប់រំ ព្យាបាល បានជា សះស្បើយទើបមជ្ឈមណ្ឌលធ្វើរបាយការណ៍ ទៅរដ្ឋបាលរាជធានី ដើម្បីស្នើសុំគោលការធ្វើសមាហរណកម្មទៅសហគមន៍វិញ ។

ជាក់ស្តែងនាពេលនេះ ជនរងគ្រោះ ដែលបានជាសះស្បើយពីសារធាតុញៀន ហើយត្រូវត្រឡប់ទៅកាន់សហគមន៍វិញ រួមមាន ៖ ខណ្ឌសែនសុខចំនួន៧០នាក់ ស្រី២នាក់, ខណ្ឌពោធិសែនជ័យ ចំនួន ៦១នាក់ ស្រី៤នាក់, ខណ្ឌប្ញស្សីកែវ ចំនួន ៥០នាក់ ស្រី៣នាក់, ខណ្ឌទួលគោកចំនួន ៥១នាក់ ស្រី៤នាក់, ខណ្ឌមានជ័យ ចំនួន ៤០នាក់ ស្រី ៣នាក់, ខណ្ឌ៧មករាចំនួន ៣១នាក់ ស្រី ៣នាក់, ខណ្ឌជ្រោយចង្វា ចំនួន ២២នាក់ ស្រី១នាក់, ខណ្ឌច្បារអំពៅ ចំនួន១៨នាក់, ខណ្ឌដង្កោ ចំនួន១៨ នាក់, ខណ្ឌព្រែកព្នៅ ចំនួន១៤នាក់ ស្រី១នាក់, ខណ្ឌដូនពេញចំនួន១៥នាក់ ស្រី២នាក់, ខណ្ឌចំការមនចំនួន១២នាក់ និងតាម បណ្តាខេត្តផ្សេងៗ ចំនួន៩៥នាក់ ស្រី ៥នាក់ ៕ សំរិត

...

Khung Sreng-1 (1) Khung Sreng-1 (2) Khung Sreng-1 (3) Khung Sreng-1 (4) Khung Sreng-1 (5) Khung Sreng-1 (6)

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print