នគរបាលនាយកដ្ឋានអន្តោប្រវេសន៍និងនគរបាលប៉ុស្ដិ៍ចោមចៅចុះឃាត់ខ្លួនជនជាតិនីហ្សេរីយ៉ា២៦នាក់

ចែករំលែក៖

ភ្នំពេញ៖ កម្លាំងនគរបាលនាយកដ្ឋានស៊ើបអង្កេតអនុវត្តនីតិវិធីនៃអគ្គនាយដ្ឋានអន្តោប្រវេសន៍ ដឹកនាំដោយលោកឧត្តមសេនីយ៍ទោ អ៊ុក ហៃសីឡា ប្រធានាយកដ្ឋានសហការណ៍ជាមួយកម្លាំងនគរបាលការិយាល័យអន្តោប្រវេសន៍នៃស្នងការនគរបាលរាជធានីភ្នំពេញ រួមជា មួយនគរបាលប៉ុស្ដិ៍ចោមចៅ ក្រោមការសម្របសម្រួលដោយលោក សៀង សុខ ព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ បានចុះទៅធ្វើការឃាត់ខ្លួនជនជាតិនីហ្សេរីយ៉ា ចំនួន២៦នាក់ដែល ស្នាក់នៅដោយខុសច្បាប់នៅក្នុងផ្ទះជួលមួយកន្លែង ស្ថិតនៅក្នុងបុរីពិភពថ្មី ភូមិត្រពាំងថ្លឹង សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ កាលពីវេលាម៉ោង១១ព្រឹកថ្ងៃទី១៥ ខែមីនា ឆ្នាំ២០១៧។

ការឃាត់ខ្លួនជនអន្តោប្រវេសន៍ខុសច្បាប់ខាងលើ ក្រោយពេលកម្លាំងធ្វើការស្រាវជ្រាវនិងស៊ើបអង្កេត ហើយទទួលបានព័ត៌មានដ៏ជាក់លាក់ ពីប្រភពនិងការចូលមកស្នាក់នៅដោយខុសច្បាប់របស់ជនទាំងនោះហើយ បន្ទាប់ពីឃាត់ខ្លួនបានពួកគេត្រូវបានបញ្ជូនទៅធ្វើការសាកសួរនៅអគ្គនាយដ្ឋានអន្តោប្រវេសន៍ដែលមានទីតាំងស្ថិតនៅ តាមបណ្ដោយមហាវិថីសហព័ន្ធរុស្សុី មុខអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ ភូមិក្បាលដំរី សង្កាត់កាកាប ដើម្បីចាត់ការតាមច្បាប់។

មន្រ្តីនគរបាលខាងលើបានឲ្យដឹងថា ជនបរទេសស្បែកខ្មៅទាំង២៦នាក់ ដែលត្រូវបានកម្លាំងធ្វើការឃាត់ខ្លួន នាពេលនេះគឺជាជនជាតិនីហ្សេរីយ៉ា ដែលពួកនោះបានលួចឆ្លងដែន ចូលមកស្នាក់នៅនិងធ្វើការងារដោយខុសច្បាប់នៅក្នុងទីតាំងខាងលើនោះមួយរយៈពេលមកហើយ ដែលអ្នកខ្លះមានលិខិតឆ្លងដែន ប៉ុន្តែគ្មានសៀវភៅការងារ ចំណែកខ្លះទៀតអត់ទាំងលិខិតឆ្លងដែន និងសៀវភៅការងារទៀតផង ដូច្នេះពួកគេសុទ្ធតែខុសច្បាប់ទាំងអស់ ។

ក្នុងចំណោមជនដែលត្រូវឃាត់ខ្លួនទាំង២៦នាក់នោះសុទ្ធតែជាបុរសទាំងអស់គ្មានស្ត្រីនោះទេ ហើយក៏មិនទាន់ដឹងថា ពួកគេស្នាក់នៅធ្វើការងារអ្វីឡើយរង់ចាំការសាកសួរ ហើយពួកគេនិងត្រូវកសាងសំណុំរឿងចាត់ការតាមច្បាប់អន្តោប្រវេសន៍ ដែលនិងត្រូវចាត់បញ្ជូនឲ្យត្រឡប់ទៅប្រទសកំណើតរបស់ពួកគេវិញ៕ សុខាសែនជ័យ

...

sokha (2) sokha (1) sokha (3)

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print