ក្លិបបាល់ទាត់ Derby County នៅក្នុង ក្របខ័ណ្ឌអង់គ្លេស Championship បាន សម្រេចតែងតាំងលោក Gary Rowett ជា អ្នកចាត់ការទូទៅថ្មីរបស់ខ្លួនរហូតដល់ចប់រដូវកាលឆ្នាំ២០១៨-២០១៩ ។
លោក Gary Rowett បានមកជំនួស តំណែងរបស់លោក Steve Mc Claren ដែលត្រូវបណ្តេញចេញពីតំណែងកាលពីកាលពីថ្ងៃអាទិត្យ។ Rowettក៏ជាអ្នកចាត់ការទី៥ក្នុងរយៈពេលតែ១៣ខែចុងក្រោយ ក្នុងនោះមានអ្នកចាត់ការដូចជា Paul Clement, Darren Wassall, Nigel Pearson និង McClaren ។
លោក Gary Rowett ត្រូវបានក្លិប Birmingham បណ្តេញចេញពីតំណែងកាល ពីខែធ្នូឆ្នាំមុនដែរ។ កាលពីនៅជាកីឡាករគាត់បានបង្ហាញខ្លួន១២០ប្រកួតឲ្យក្រុម Derby នៅចន្លោះឆ្នាំ១៩៩៥ដល់១៩៩៨។ គាត់បាននិយាយថាគាត់មានចំណងពិសេសជាមួយនឹងក្លិប Derby ។
ចំណែកបទពិសោធន៍ក្នុងការដឹកនាំក្លិបវិញគាត់បានដឹកនាំក្រុម Birmingham City ពីខែតុលាឆ្នំា២០១៤ដល់ខែធ្នូឆ្នាំ២០១៦ឈ្នះ៤២ប្រកួតស្មើ៣២ដងនិងចាញ់៣២ដងក្នុងចំណោម១០៦ប្រកួត។ គាត់ក៏ធ្លាប់ជាអ្នកចាត់ការទូទៅក្នុងក្រុម Burton Albionពីខែមីនាឆ្នាំ២០១២ដល់ខែតុលាឆ្នាំ២០១៤ដែរ ។ ក្នុងចំណោម១៤២ប្រកួតក្រុមរបស់គាត់ឈ្នះ៦៣លើកស្មើ៣៤លើកនិងចាញ់៤៥ប្រកួត ៕










