នៅពេលបច្ចុប្បន្នកីឡាករខ្សែបម្រើ Paul Pogba បានជាប់ឈ្មោះជាកីឡាករ បាល់ទាត់ដែលមានតម្លៃខ្លួនថៃ្លជាងគេបំផុតពោលគឺ១០៥លានអឺរ៉ូដែលក្លិបបិសាច ក្រហម Manchester United ទិញយកមក ពីក្លិបសេះបង្កង់ Juventus កាលពីដើមរដូវ កាលនេះ ។
កីឡាករ ដែលអាចនឹងជំនួសតំណែង របស់កីឡាករសញ្ជាតិបារាំងរូបនេះផងដែរនៅថៃ្ងអនាគតត្រូវបានសារព័ត៌មាន Goal ចុះផ្សាយដូចខាងក្រោម៖
1.ខ្សែប្រយុទ្ធ Pierre-Emerick Aubameyang ( Borussia Dortmund)
2. ខ្សែប្រយុទ្ធ Andrea Belotti (Torino)
3. អ្នកចាំទី Gianluigi Donnarumma ( AC Milan)
4.ខ្សែប្រយុទ្ធ Paulo Dybala(Juventus)
5. ខ្សែប្រយុទ្ធ Antoine Greizmann (Atletico Madrid)
6. ខ្សែប្រយុទ្ធ Eden Hazard (Chelsea)
7. ខ្សែប្រយុទ្ធ Robert Lewandowski ( Bayern Munich)
8. ខ្សែប្រយុទ្ធ Neymar (Barcelona)
9. ខ្សែបម្រើ Marco Verratti (Paris Saint Germain) ។
សូមបញ្ជាក់ថា កីឡាករខ្សែបម្រើ Paul Pogba របស់ក្រុមបិសាចក្រហមនឹងបង្ហាញ វត្តមាននៅរាត្រីនេះ ក្នុងការជួបគ្នានៅជើងទី២ជាមួយក្រុមមកពីរុស្ស៊ី Rostov ក្នុង ពានរង្វាន់ UEFA Europa League ។
វគ្គ១៦ក្រុមចុងក្រោយ ដែលកាលពីជើងទី១គូទាំង២នេះស្មើគ្នា ១-១ ។ សម្រាប់ជំនួប ប្រកួតនេះបិសាចក្រហមត្រូវការឈ្នះជាចាំបាច់ដើម្បីឡើងទៅកាន់វគ្គ៨ក្រុមចុង ក្រោយ ហើយកីឡាករខ្សែបម្រើ Paul Pogba គឺជាតួអង្គដ៏សំខាន់មួយរូប ៕


















