ភ្នំពេញ ៖ នារីម្នាក់ជិះម៉ូតូ១គ្រឿងម្នាក់ឯងត្រូវបានជនសង្ស័យមានគ្នា២នាក់ជិះម៉ូតូ់ធ្វើសកម្មភាពឆក់កាបូបស្ពាយបានសម្រេចបណ្តាល ឱ្យដួលរងរបួសស្រាលក្រោយកើតហេតុជិះរត់គេចខ្លួនបាត់ស្រមោល។
ហេតុការឆក់កាបូបនេះកើតឡើងកាលពីវេលាម៉ោង ១និង៣០ ថ្ងៃទី១៥ ខែមិនាឆ្នាំ២០១៥នៅតាមបណ្តោយផ្លូវលេខ៣៥៥ស្ថិតនៅមុខផ្ទះគ្មានលេខក្រុមទី២ភូមិទួលគោកសង្កាត់ទួលសង្កែខណ្ឌឫស្សីកែវ។
តាមប្រភពពីកន្លែងកើតហេតុបានឲ្យដឹងថាស្ត្រីរងគ្រោះបានធ្វើដំណើរតាមបណ្តោយផ្លូវលេខ៣៥៥ស្របទិសគ្នាពីត្បូងទៅជើងខណៈពេលជិះមកដល់ចំណុចកើតខាងលើបានជិះវ៉ាខាងឆ្វេងដៃជនរងគ្រោះស្រាប់តែមានក្រុមក្មេងជនសង្ស័យចំនួន ២នាក់ជិះម៉ូតូ មួយគ្រឿងមកគៀកហើយធ្វើសកម្មភាពឆក់កាបូបស្ពាយបណ្តាលអោយស្ត្រីរងគ្រោះដួលរងរបួសស្រាលនិងបានបាត់បង់ទូរស័ព្ទដៃចំនួន២គ្រឿងលុយដុល្លារចំនួន២១៥០ដុល្លារអត្តសញ្ញាណបណ្ណចំនួនមួយនិងពាក់ព័ន្ធមួយចំនួនទៀត។ក្រោយពីធ្វើសកម្មភាពឆក់កាបូបរួចមកជនសង្ស័យបាននាំជិះម៉ូតូរត់គេចខ្លួនបាត់សម្រោលដោយបន្សល់ទុកតែជនរងគ្រោះនៅទីនោះ។
ក្រោយពីកើតហេតុជនរងគ្រោះបានត្រឹមតែមកដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍នគរបាលទួលសង្កែដើម្បីអោយសមត្ថកិច្ចជួយអន្តរាគមន៍ស្វែងរកជនសង្ស័យខាងលើ មកដាក់ទោសតាមផ្លូវច្បាប់។
ប្រជាពលរដ្ឋបាននិយាយប្រាប់ថា សកម្មភាពឆក់ប្លន់បានកើតឡើងសារជាថ្មីម្តងទៀតហើយនៅក្នុងទឹកដីខណ្ឌឫស្សីកែវបានធ្វើអោយមានការព្រួយបារម្មណ៍អំពើបញ្ហាសន្តិសុខសុវត្ថិភាពខ្លាំងណាស់ដោយសារតែមានក្រុមក្មេងទំនើងចាប់ធ្វើសកម្មភាពគ្រប់ទីកន្លែង។ ជនរងគ្រោះមានឈ្មោះសុខស្រីលក្ខណអាយុ៣១មុខរបរលក់ដូរស្នាក់នៅសង្កាត់ភ្នំពេញថី្មខណ្ឌសែនសុខ ៕ អារុណរះ












