ថៃបញ្ជូនប្រជាពលរដ្ឋខ្មែរ១១នាក់មកកម្ពុជាវិញ ដោយសារស្នាក់នៅគ្មានលិខិតឆ្លងដែន

ចែករំលែក៖

 ខេត្តឧត្តរមានជ័យ ៖ ប៉ូលីសអន្តោរប្រវេសន៍ថៃ កាលពីថ្ងៃទី១៥ ខែមីនា ឆ្នាំ២០១៧ វេលាម៉ោង១០និង៥០នាទីព្រឹក បានបញ្ជូនប្រជាពលរដ្ឋខ្មែរ ចំនួន ១១ នាក់ ក្នុងនោះស្រី៧ នាក់ មកឲ្យកម្ពុជា តាមច្រកអន្តរជាតិជាំ ។ ពលរដ្ឋទាំងនេះត្រូវភាគីថៃចាទប្រកាន់ថា ស្នាក់នៅរកស៊ីលក់ដូរក្នុងផ្សារមឿងម៉ៃ គ្មានលិខិតស្នាមត្រឹមត្រូវ ។

សេចក្តីរាយការណ៍បានឲ្យដឹងថា ពលរដ្ឋខ្មែរដែលថៃបញ្ជូនមកវិញមានឈ្មោះដូចខាងក្រោម ៖

1. ឈ្មោះ យ៉ែម វុធ ភេទស្រី អាយុ37ឆ្នាំ រស់នៅភូមិដា ឃុំដា ស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង

2. ឈ្មោះ ឡូយ ស្រី ភេទស្រី អាយុ44ឆ្នាំ រស់នៅភូមិឃុំ ជាមួយគ្នា

3. ឈ្មោះ សៅ យឿន ភេទប្រុស អាយុ43ឆ្នាំ រស់នៅ ភូមិ ឃុំ ជាមួយគ្នា

4. ឈ្មោះ ឡូយ ផល្លី ភេទស្រី អាយុ34ឆ្នាំ រស់នៅភូមិពពូល ឃុំស្វាយចចឹប ស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ។

5. ឈ្មោះ ញឹម ហឹុប ភេទប្រុស អាយុ22ឆ្នាំ រស់នៅភូមិអូររុន ឃុំអន្លង់វែង ស្រុកអន្លង់វែង ខេត្តឩត្តរមានជ់់័យ។

6. ឈ្មោះ ឃិត ផល ភេទស្រី អាយុ43ឆ្នាំ រស់នៅភូមិក្រពាំងកង ឃំុកំចាយមា ស្រុកកំចាយមា ខេត្តព្រៃវែង។

7. ឈ្មោះ សុខ ល័ក្ខ ភេទស្រី អាយុ34ឆ្នាំ រស់នៅភូមិស្វាយលើ ឃុំស្វាយលើ ស្រុកស្វាយលើ ខេត្តសៀមរាប។

8. ឈ្មោះ អន សីុណា ភេទស្រី អាយុ19ឆ្នាំ រស់នៅភូមិអូររុន ឃុំអន្លង់វែង ស្រុកអន្លង់វែង ខេត្តឩត្តរមានជ័យ។

9. ឈ្មោះ ខែម ចាន់ណា ភេទស្រី អាយុ30ឆ្នាំ រស់នៅភូមិថ្នល់ទទឹង ឃុំអន្លង់វែង ស្រុកអន្លង់វែង ខេត្តឩត្តរមានជ័យ។

10. ឈ្មោះ សៀ ចន្ថា ភេទប្រុស អាយុ35ឆ្នាំ រស់នៅភូមិសណ្តើរ ឃុំដងទង់ ស្រុកត្រាំងកក់ ខេត្តតាកែវ និង

11. ឈ្មោះ នៅ សុខជា ភេទប្រុស អាយុ37ឆ្នាំ រស់នៅភូមិជាំ ឃុំត្រពាំងប្រីយ៍ ស្រុកអន្លង់វែង ខេត្តឩត្តរមានជ័យ ៕  ប៉ែន នួន

thai-1

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print