សម្តេចតេជោអំពាវនាវឲ្យផ្តល់ដំណឹងអំពីផ្លូវខូចដែលមិនទាន់ជួសជុលនៅភ្នំពេញ

ចែករំលែក៖

 ភ្នំពេញ៖ សម្តេចតេជោហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាបានឱ្យប្រជាពលរដ្ឋទាំងអស់ចូលរួមផ្តល់ ដំណឹងអំពីផ្លូវខូចដែលមិនទាន់ជួសជុលនៅ ក្នុងរាជធានីភ្នំពេញដើម្បីឱ្យក្រសួងសាធារណ ការពិនិត្យនិងបន្តជួសជុលតទៀត។

ការអំពាវនាវរបស់សម្តេចតេជោ ហ៊ុន សែន បានធ្វើឡើងនៅលើបណ្តាញសង្គមហ្វេសប៊ុកកាលពីថ្ងៃទី១៥ ខែមីនា ឆ្នាំ ២០១៧ ស្របពេលដែលអាជ្ញាធររាជធានីភ្នំពេញសហការជាមួយស្ថាប័នជំនាញបើក យុទ្ធនាការជួសជុលអ៊ុតកៅស៊ូលើដងផ្លូវនានានៅរាជធានីភ្នំពេញ។

នៅលើបណ្តាញសង្គមហ្វេសប៊ុក សម្តេចតេជោ ហ៊ុន សែន បានអំពាវនាវ យ៉ាងដូច្នេះថា «បងប្អូនប្រជាពលរដ្ឋអាច ចូលរួមផ្តល់ព័ត៌មានបានបើឃើញផ្លូវណា មួយខូចខាត ហើយមិនទាន់ជួសជុលសូមថតរូបផ្ញើចូលក្នុងហ្វេសប៊ុករបស់ក្រសួងសាធារណការ និងដឹកជញ្ជូនដើម្បីក្រុមការងារក្រសួងចុះទៅពិនិត្យនិងជួសជុលជូនជាបន្ទាន់» ។

រហូតដល់ពេលនេះការជួសជុលនិងថែទាំផ្លូវកំពុងដំណើរការយ៉ាងសស្រាក់ សស្រាំទាំងផ្លូវចាស់ និងថ្មីទាំងចាស់នៅ ក្នុងរាជធានីភ្នំពេញដើម្បីបង្កលក្ខណៈងាយ ស្រួលដល់ការធ្វើដំណើរ និងប្រកបការងារ របស់ប្រជាពលរដ្ឋ។ សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់បន្ថែមថា មកទល់ថ្ងៃនេះគឺផ្លូវក្នុងរាជធានីភ្នំពេញចំនួន៤៩ខ្សែត្រូវបានជួសជុលអ៊ុតកៅស៊ូថ្មីរួចរាល់ហើយ។

ជាមួយគ្នានេះសម្តេចតេជោបានស្នើសុំការយោគយល់ពីប្រជាពលរដ្ឋគ្រប់រូប ចំពោះការកកស្ទះចរាចរណ៍នៅទីកន្លែង ការដ្ឋានជួសជុលផ្លូវ និងការបើកវាងដើម្បីបញ្ចៀសការកកស្ទះធ្ងន់ធ្ងរ។ នគរបាល រាជធានីនគរបាលមូលដ្ឋាន និងកងរាជអាវុធ ហត្ថត្រូវជួយសម្រួលចរាចរនៅម៉ោងដែលអាចនឹងកកស្ទះចៀសវាងការខាតបង់ពេលវេលារបស់ប្រជាពលរដ្ឋ ៕ ហេង សូរិយា 

Road-1 (8) Road-1 (9) Road-1 (10) Road-1 (11) Road-1 (12) Road-1 (1) Road-1 (2) Road-1 (3) Road-1 (4) Road-1 (5) Road-1 (6) Road-1 (7)

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print