នគរបាលស្រុកត្បូងឃ្មុំឃាត់ខ្លួនជនសង្ស័យ២នាក់ពាក់ព័ន្ធនិងសារធាតុញៀន

ចែករំលែក៖

ខេត្តត្បូងឃ្មុំ៖ ជនសង្ស័យ២នាក់ត្រូវបានកម្លាំងជំនាញផ្នែកប្រឆាំងគ្រឿងញៀននៃអធិការនគបាលស្រុកត្បូងឃ្មុំសហការណ៍ជាមួយកម្លាំង ប៉ុស្តិ៍នគរបាលរដ្ឋបាលថ្មពេជ្របានប្រើវិធានញុះញ៉ង់ចាប់បង្ក្រាបករណីរក្សាទុកជួញដូរដោយខុសច្បាប់នូវសារធាតុញៀន កាលពីវេលាម៉ោង២រសៀលថ្ងៃទី១៤ ខែមីនា ឆ្នាំ២០១៧ នៅចំណុចភូមិរោងគោ ឃុំថ្មពេជ្រ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ ។

លោក ឡុង សារិន អធិការរងស្រុកត្បូងឃ្មុំបានឲ្យដឹងថា ជនសង្ស័យទី១-ឈ្មោះ ស្មាន អេល ភេទប្រុសអាយុ២៥ឆ្នាំ ជនជាតិចាម រស់នៅភូមិរោងគោ ឃុំថ្មពេជ្រ ស្រុកត្បូងឃ្មុំ ដកហូតបានម្សៅក្រាម ពណ៌សចំនួន៩កញ្ចប់(តូចចំនួន៨កញ្ចប់ធំ១កញ្ចប់) និងប្រាក់រៀលប្រភេទប្រាំពាន់រៀលចំនួន៧សន្លឹក និងទី២-ឈ្មោះសុក ខា ភេទប្រុស អាយុ២៧ឆ្នាំ ជនជាតិខ្មែរ រស់នៅភូមិអូរពី ឃុំថ្មពេជ្រ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ បានដកហូតបានម្សៅក្រាម ពណ៌ស១កញ្ចប់តូច ។

បច្ចុប្បន្នជនសង្ស័យទាំង២នាក់កំពុងឃាត់ខ្លួននៅអធិការដ្ឋាននគរបាលស្រុកត្បូងឃ្មុំ ដើម្បីកសាងសំណុំរឿងបញ្ជូនទៅអយ្យការអមសាលាដំបូងខេត្តត្បូងឃ្មុំចាត់ការតាមនីតិវិធី  ៕ វណ្ណះ

...

IMG_8422 IMG_8421

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print