អ្នកសង្កេតការណ៍ជិត៦ពាន់នាក់ឃ្លាំមើលការប្រឡងបាក់ឌុបជាមួយនឹងការរិតបន្តឹងចំពោះអ្នកល្មើសច្បាប់

ចែករំលែក៖

ភ្នំពេញ៖ សម័យប្រឡង សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិឬបាក់ឌុប នឹងប្រព្រឹត្តទៅនាថ្ងៃទី២៤ និងថ្ងៃទី២៥ ខែសីហា ឆ្នាំ២០១៥ ដែលក្រសួងអប់រំ និងអង្គភាពប្រឆាំងអំពើពុករលួយ នឹងដាក់អ្នកសង្កេតការស្ម័គ្រចិត្ត ចំនួន៥៦២៥នាក់នៅទូទាំងប្រទេស។ អង្គភាពប្រឆាំងអំពើពុករលួយ ក៏បញ្ជាក់អំពីជំហររិតបន្តឹង និងចំណាត់ការតាមផ្លូវច្បាប់សម្រាប់អ្នកប្រព្រឹត្តិបទល្មើសផងដែរ ។

vuthyso-2

ការបញ្ជាក់នេះត្រូវ ធ្វើឡើងនៅក្នុងជំនួបរវាងរដ្ឋមន្ត្រីក្រសួងអប់រំ ប្រធានអង្គភាពប្រឆាំងអំពើពុករលួយ និងក្រុមអ្នកសង្កេតការណ៍ពេលប្រឡងបាក់ឌុប ត្រូវបានធ្វើឡើងនៅវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា ឬសាលាតិចណូ នៅរាជធានីភ្នំពេញ កាលពីរសៀលថ្ងៃទី១៩ ខែសីហា ឆ្នាំ២០១៥។

រដ្ឋមន្ត្រីក្រសួងអប់រំ និងកីឡា លោក ហង់ ជួនណារ៉ុន បានឱ្យដឹងថា ការដាក់ពង្រាយអ្នកសង្កេតការណ៍ដ៏ច្រើនសន្ធឹកសន្ធាប់នេះ គឺដើម្បីពង្រឹកគុណភាពប្រឡងរបស់សិស្សតែប៉ុណ្ណោះ ។ លោករដ្ឋមន្ត្រីបញ្ជាក់ថា ក្រសួងបានកំណត់នូវបទបញ្ញ ត្តិមួយចំនួនដែលមានលក្ខណៈតឹងរឹង ទៅលើបេក្ខជន មន្ត្រីបុគ្គលិក និងកម្រងបទ បញ្ញត្តិសម្រាប់គណៈមេប្រយោគ និងគណៈកម្មការមួយចំនួនទៀត ។

លោកថា សម្រាប់ឆ្នំានេះ វិញ្ញាសារប្រឡងមានចំនួន៧មុខវិជ្ជា ព្រោះដើម្បីឲ្យសិស្សមាន ពេលគ្រប់គ្រាន់ក្នុងប្រឡង ហើយវិញ្ញាសារទំាងនោះ សមស្របនឹងសមត្ថភាពសិស្ស ដែលអាចនឹងប្រឡងជាប់ ។

លោកទេសរដ្ឋមន្រ្តី ឱម យ៉ិនទៀង ប្រធានអង្គភាពប្រឆាំងអំពើពុករលួយថ្លែងបញ្ជាក់ថា អ្នកអង្កេតការណ៍គឺទទួលបានការចូលរួមពីសំណាក់អង្គការសង្គមស៊ីវិល សិស្ស និស្សិតស្ម័គ្រចិត្ត ក្នុងនោះ មានយុវជនមកពីសហព័ន្ធ សហភាពយុវជនកម្ពុជាប្រមាណជាង១ពាន់នាក់ និងមានព្រះសង្ឃប្រមាណ១២៧អង្គផងដែរ ។

លោកទេសរដ្ឋមន្ត្រីបញ្ជាក់ថា អង្គភាពប្រឆាំងអំពើពុករលួយ ត្រូវចំណាយលុយ១៥ម៉ឺនដុល្លារសម្រាប់អ្នកសង្កេតការណ៍ប្រឡងទាំងអស់ដោយម្នាក់ៗទទួលបានថវិកា៥ម៉ឺនរៀលក្នុងមួយថ្ងៃ ។ ជាមួយគ្នានេះដែរ លោកទេសរដ្ឋមន្ត្រីបានប្រកាសពីការរិតបន្តឹង និងដាក់ទោស ទៅដល់អ្នកប្រព្រឹត្តិល្បើសច្បាប់ក្នុងការប្រឡងនេះ រួមមានទាំងអ្នកលក់សំណៅឯកសារ អ្នកប្រឡងជំនួស អ្នកទទួលសំណូក និងអ្នកសូកផងដែរដែលខុសពីឆ្នាំមុន ដែលមានទោសត្រឹមការឲ្យធ្លាក់ដោយស្វ័យប្រវត្តិ និងព្យូរការងារនោះទេ ដែលសូម្បីតែអ្នកអង្កេតការណ៍ខ្លួនឯងផងដែរ នឹងទទួលខុសត្រូវចំពោះមុខច្បាប់បើខ្លួនប្រព្រឹត្តិខុសនោះ ។ លោករំពឹងថា ការប្រឡងដែលនឹងមកដល់នៅដើមសប្តាហ៍ក្រោយនេះនឹងទទួលបានជោគជ័យក្រោម ពាក្យស្លោករបស់ក្រសួងអប់រំ ”អ្នកចេះគឺជាប់” ។

គួរបញ្ជាក់ដែរថា ការប្រឡងសញ្ញាបត្របាក់ឌុប នឹងត្រូវធ្វើឡើងនៅថ្ងៃទី២៤ និងថ្ងៃទី២៥ ខែសីហា ឆ្នាំ២០១៥ ដោយមានបេក្ខជនចូលរួមប្រឡងទូទាំងប្រទេសមានចំនួន៨៨៤៨៨នាក់ ត្រូវនឹង១៥០មណ្ឌល ស្មើនឹង៣៥៧៦បន្ទប់។ មានការរំពឹងទុកថា ឆ្នាំនេះសិស្សអាចប្រឡងជាប់ច្រើនជាងឆ្នាំមុន ដែលកាលឆ្នាំមុនមានការដាក់ឱ្យប្រឡងរហូតដល់ទៅពីរលើក ៕

vuthyso-1

...

ដោយ៖ វឌ្ឍនា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print