ខេត្តរតនគិរី ៖ បុរសម្នាក់ស៊ីឈ្នួលដឹកឈើតាមម៉ូតូយកទៅលក់ដើម្បីក្រពះ បានជួបគ្រោះថ្នាក់ដួលម៉ូតូ ឈើសង្កត់លើបណ្តាលឲ្យរងរបួសធ្ងន់ ហើយត្រូវបានសាច់ញាតិដឹកបញ្ជូនទៅមណ្ឌលសុខភាពបកែវ តែដោយសាររបួសធ្ងន់ធ្ងរពេក ក៏បានស្លាប់តែម្តង ។
ហេតុការណ៌នេះបានកើតឡើង កាលពីវេលាម៉ោង២រសៀល ថ្ងៃទី១៥ ខែមីនា ឆ្នាំ២០១៧ នៅត្រង់ជ្លូវលំមួយខ្សែ ចំណុចក្រុមហ៊ុនរ៉ែមាស ស្ថិតនៅភូមពាក់ ឃុំយ៉ាទុង ស្រុកអូរយ៉ាដាវ ខេត្តរនគិរី ។
សមត្ថកិច្ចនគរបាលស្រុកអូរយ៉ាដាវបានឲ្យដឹងថា ជនរងគ្រោះឈ្មោះ ម៉ន សាំង ភេទប្រុស អាយុ១៤ឆំា ជនជាតិខ្មែរ មានស្រុកកំណើតនៅទីរួមខេត្តតាកែវ ។ បច្ចុប្បន្នស្នាក់នៅជាមួយបងប្អូន ស្ថិតនៅភូមិសោមកានិញ ឃុំសោមធំ ស្រុកអូរយ៉ាដាវ ខេត្តរតនគិរី ។
មុនពេលកើតហេតុ គេឃើញបុរសខាងលើជិះម៉ូតូកែច្នៃ អត់ស្លាកលេខ បានដឹកឈើប្រណីតប្រភេទសុក្រំមួយដុំធំ បណ្ដាលដួល ត្រូវឈើ សង្កត់ចំក្បាលរងរបួសធ្ងន់ហើយត្រូវបានសាច់ញាតិដឹកបញ្ជូនទៅមណ្ឌលសុខភាពបកែវ ដោយសាររបួសធ្ងន់ធ្រពេកក៏បានស្លាប់តែម្តង ។
ក្រោយពេលកើតហេតុសមត្ថកិច្ចមូលដ្ឋានចុះពិនិត្យ និងយកវត្ថតាងទៅរក្សាទុកនៅប៉ុស្ថិ៍ រង់ចាំសាច់ញាតិមកទទួលម៉ូតូយកទៅវិញ ។ ចំណែកសពត្រូវបានក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី ៕ ជាយក្រុង













